ព័ត៍មានទាន់​ហេតុការណ៏
Search

ការជួសជុល​សាងសង់ និង​ថែទាំ​ស្ពាន​ នា​រដូវភ្លៀង​ធ្លាក់ ​ជា​អាទិភាព​ដែល​ក្រសួង​កំពុងតែ​យក​ចិត្ត​ទុក​ដាក់​

ភ្នំពេញ ៖ ដើម្បី​ធានា​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​សុខ​សុវត្ថិភាព​នា​រដូវវស្សា​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​តាម​បណ្តាល​ខេត្ត​ក្រុង នាយកដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ​នានា​កំពុង​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ជួសជុល​សាងសង់ និង​ថែទាំ​ស្ពាន​នា​ពេល​បច្ចុប្បន្ន។​

ការជួសជុល​សាងសង់ និង​ថែទាំ​ស្ពាន​ទាំងនោះ រួមមាន ស្ពាន​តា​លា ស្ពាន​ក្រគរ ស្ពាន​អ​ណ្តែ​ន​ដូន ស្ពាន​សោម និង​ស្ពាន​ឆ្លូង ខេត្តក្រចេះ។​

​សាងសង់​ស្ពាន​តា​លា ពី​បេតុង​សរសៃដែក និង​ការងារ​រៀប​ថ្ម​ការពារ​បាត​ស្ពាន​ប្រវែង ២៤​ម ទទឹង​៨.២​ម (​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​៣៧៧ ត្រង់​គម ៣១+៣៥០) ។ ស្ពាន​ក្រគរ សម្រេច​ការងារ​ជួស​ជុល​រួចរាល់ ១០០% (​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​៣៧៧ ត្រង់​គម ០៧+១៦០ ក្នុង​សង្កាត់​ក្រគរ​)។ ស្ពាន​អ​ណ្តែ​ន​ដូន សម្រេច​ការងារ​ជួសជុល​រួចរាល់ ១០០% (​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​៣៧៧ ត្រ​ង់គ​.​ម​លេខ​០៥+៧០០ ក្នុង​សង្កាត់​ក្រគរ​)។ តាមដាន និង​ផ្ទៀងផ្ទាត់​សម្រុត​ស្ពាន​សោម (​ត្រង់​គម ១១៦+៨៨០ លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៧៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រែក​ប្រសព្វ​)។ ការថែទាំ​ស្ពានដែក​បេ​ឡេ​ត៍ ស្ពាន​ឆ្លូង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ស្រុក​ឆ្លូង។​

ស្ពាន​ពុទ្រា និង​ស្ពាន​អូរ​តាំងយូ ខេត្តព្រះវិហារ ។ ស្ពានដែក​បេ​ឡេ​តិ៍ ស្ពាន​ពុទ្រា (​គម 42+000) ត្រូវបាន​ជួសជុល ដោយ​ដំ​អ័ក្ស​ប​ញ្ជូ​ល​បាន ៣០ អ័ក្ស និង​ផ្សារ​កម្រាល​ដែក ។ រៀបចំ​ចង​ដែក Pile Cap Abutment A1 ស្ពាន​អូរ​តាំងយូ (​ផ្លូវជាតិ​លេខ 95 ស្ពាន គម 1+270 ប្រវែង 18​ម៉ែត្រ​)។ ស្ពាន​អូរ​គគី ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ តាម​ការ ពិនិត្យ​និង​វាយ​តំលៃ ស្ថានភាព​ស្ពាន​អូរ​គគី លើផ្លូវ​ជាតិ​លេខ​4 (PK106+800) មិនមាន​អ្វី​ធ្ងន់ធ្ងរ​គួរឲ្យ​បារម្ភ​ឡើយ ដោយ​បច្ចុប្បន្ន​នេះ ស្ពាន​នេះ​ត្រូវ​បាន​រៀបចំ​បិទ​បំពេញ​ដោយ​បាវ​ខ្សាច់​បណ្ដោះអាសន្ន រង់ចាំ​រាំង​ភ្លៀង​ទើប​ធ្វើការ​ជួសជុល​សាជាថ្មី​។

សូមបញ្ជាក់​ផងដែរ​ថា ស្ពាន​អូរ​គគី បាន​ទទួល​រងគ្រោះ​ដោយសារ​ទឹក​ហូរ ផ្តាច់​ដី​ក្បាលស្ពាន ដែល​ធ្វើ​ឲ្យ​បាក់​បង្កាន់ដៃស្ពាន កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៩ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជា​ប្រចាំ​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា៕

​ដោយ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114