ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​ឆាបឆេះ​លំនៅដ្ឋាន​ពលរដ្ឋ​​០២​ខ្នង ​បន្សល់​គំនរ​ផេះផង់​ ខណៈ​ម្ចាស់​មិន​នៅផ្ទះ​

កោះកុង​ ៖​ ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង​ ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​​​​ បង្ក​ការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជាង​៥​ល្ងាច ​ថ្ងៃ​ទី​០៧ ខែ​សីហា ​ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​មុខ​ប្រៃសណីយ៍​ស្រុក ផ្លូវ​ទៅ​ផ្សារ​ស្រែ​អំបិល ក្នុងភូមិត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ​ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​(​ដោយ​ផ្ទះ​ចាក់សោ​ចោល)

តាម​សមត្ថកិច្ច​ឲ្យ​ដឹងថា ផ្ទះ​ទី​១-ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ទំហំ​៣​ម៉ែត្រ​ គុណ​៥​ម៉ែត្រ​ ជា​របស់​ប្រជា ពលរដ្ឋ​ ឈ្មោះ ហុង ឈី​វ ភេទ​ស្រី មុខរបរ​អាជីវកម្ម​ដាក់​ធ្មេញ ចាក់សោ​ចោល​។ ផ្ទះ​រងគ្រោះ​ទី២​-ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ទំហំ៣​ម៉ែត្រ​x ៥​ម៉ែត្រ ជា​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ហាន ណាវី ភេទ​ស្រី អាជីវកម្ម​លក់ គ្រឿង​កុងម៉ា ចាក់សោ​ចោល ក្នុងនោះ​ផ្ទះ​ឈ្មោះ ឌឹ​ន ជំនិត មុខរបរ​ពេទ្យ ផ្ទះ​ធ្វើ​អំពី​ថ្ម ប្រក់​ក្បឿង ខូចខាត​ជញ្ជាំង​ និង ​ផ្ទះ​ឈ្មោះ ជា រិទ្ធី ផ្ទះ​ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង ខូចខាត​ជញ្ជាំង​ដែរ។ ទោះ ជា​យ៉ាងណា ​មូលហេតុ​បង្ក​អគ្គិភ័យ​គេ​នៅ​កំពុង​ស្រាវជ្រាវ​នៅឡើយ ដោយ​ឡែក​ក្នុងពេល​កើតហេតុ សមត្ថកិច្ច​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ ធ្វើ​ការ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ដើម្បី​ទប់ស្កាត់​កុំឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេងទៀត ដោយ​ក្នុង​ហេតុការណ៍​នេះ​គេ​ឃើញ​មានការ​សហការ​ពី​កម្លាំង​កង​រាជ អាវុធហត្ថ​ស្រុក​,​កម្លាំងយោធា​សឹក​រង​ស្រុក សរុប​ប្រមាណ​៣០​នាក់​ផងដែរ ក្នុងនោះ​កម្លាំង​អធិការដ្ឋាន​ប្រើ​អស់​ទឹក​ចំនួន​៦​រថយន្ត​,​ឡានទឹក​ប្រជាពលរដ្ឋ​ចំនួន​៨​ឡាន និង​រថយន្ត​ជំនួយ​ខាង​ស្រុក​កំពង់សីលា​ចំនួន​០១​រថយន្ត ដោយ​ធ្វើការ គ្រប់គ្រង​បាន​ស្ថានការណ៍​ទាំងស្រុង​នៅវេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ដដែល។​

សូម​បញ្ជក់​ផង​ដែរ​ថា ​ក្នុង​ហេតុការណ៍​នេះ​ មិន​បណ្ដាល​ឲ្យ​រងគ្រោះ​ដល់​ជីវិត​មនុស្ស​ឡើយ។ តាម​ការ​សន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ គឺ​មកពី​ទុស្សេ​ខ្សែភ្លើង សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​មេត្តា​មើល បា​រែ​ត​ភ្លើង​ មុន​ចេញ​ទៅណា ​ត្រូវ​បិទ​កុងតាក់​ឲ្យ​អស់៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114