ព័ត៍មានទាន់​ហេតុការណ៏
Search

ញាក់​សាច់ !​ នាយ កៃ​ដ រក​អ្នក​កំដរ​ងារ​សុទ្ធតែ​ឧកញ៉ា​តែម្ដង​

ភ្នំពេញ ​៖​ មហាជន​ បាន​ដឹង​រួច​មក​ហើយ​កាលពី​ថ្មីៗ​នេះ ​តារា​កំប្លែង​ស្រី ​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង និង​គូស្នេហ៍​គឺ​នាយ​កៃ​ដ បាន​ប្រកាស​ប្រាប់​ពី​គម្រោង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ទាំងពីរ​បង្ក​ការចាប់អារម្មណ៍​ដល់​ទស្សនិកជន ហើយ​នៅ​ទីបំផុត​មង្គលការ​នេះ ​ក៏បាន​លេច​វត្ត​មាន​ឡើង​ដូច​​​ការ​គ្រោងទុក​ពិតមែន។

ពិធីមង្គលការ​រវាង​តារា​កំប្លែង​ស្រី​សម្បូរ​វោហារ​ស័ព្ទ​ អ្នកនាង ខ្ញុង និង ​នាយ កៃ​ដ នេះ​ បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩ ​ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ និង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ​ជាច្រើន​ដើម្បី​អបអរ​ថ្ងៃ​ជ័យ​មង្គល​សួស្ដី​របស់​អ្នក​ទាំងពីរ។ ​ម្យ៉ាង​ទៀត​​​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ​ គឺ​នៅត្រង់​អ្នកចូលរួម​កំដរ​កូនកំលោះ​ គឺ​មាន​ងារ​សុទ្ធតែ​លោក​ឧកញ៉ា​ផងដែរ​។​

​ជាក់ស្តែង​នៅក្នុង​ពិធី​ហែ​ជំនូន​ នៃ​មង្គលការ​របស់​ អ្នកនាង ខ្ញុង និង​ នាយ កៃ​ដរ នោះ​ ត្រូវបាន​គេ​កត់សម្គាល់ឃើញ​មាន​អ្នកសិល្បៈ​រួម​អាជីព​ល្បីៗ​ ព្រមទាំង​សាច់ញាតិ​ពួកគេ​បាន​មក​ចូលរួម​អបអរ​យ៉ាងច្រើន​កុះករ​ ខណៈដែល​វត្តមាន​អ្នក​កំដរ​កូន​កំលោះ ​ត្រូវបាន​គេ​ស្គាល់​គ្រប់គ្នា​ថា​ជា​អតីត​តារា​កំប្លែង​ធ្លាប់​ល្បីឈ្មោះ​ គឺ ​ឧកញ៉ា ឃ្លោក តែម្តង​។​

​នៅក្នុង​ពិធីមង្គលការ​របស់​តារា​កំប្លែង​ អ្នក​នាយ ខ្ញុង នេះដែរ​ ក្រៅ​តែ​វត្ត​មាន នៃ​ការចូលរួម​ផ្ត​ល់​ពរជ័យ​សិរី​សួស្ដី​ពី​សំណាក់​ភ្ញៀវកិត្តិយស ​និង​តារា​ល្បីៗ​នោះ ​តារា​ប្រុស​-​ស្រី​ទាំងពីរ​ក៏បាន​អញ្ជើញ​ភ្ញៀវ​ដែលជា​មន្ត្រី​មានមុខមាត់​ក្នុងសង្គម​មួយចំនួន​ចូលរួម​ផងដែរ​។ ​សូមជម្រាបថា​ ស្នេហា​របស់​តារា​វ័យ​ជ្រេ​ អ្នកនាង ខ្ញុង និង ​នាយ កៃ​ដ បានកើត​ឡើង​មាន​រយៈពេល​ប្រមាណ​ជា​៣​ឆ្នាំ​មក​ហើយ ​ខណៈ​ដែល​កន្លង​មក​ពួកគេ​ទាំងពីរ​ក៏​ធ្លាប់​ចាប់ដៃគ្នា​សែនព្រេន​ជា​ប្តី​-​ប្រពន្ធ​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ម្តង​រួចមកហើយ​ដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114