ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Ashleigh Barty បាត់បង់​តំណែង​កំពូល​ពិភពលោក ក្រោយ Osaka ឡើងដល់​ជុំ​ទី​៣ WTA Toronto

​កីឡាការិនី​ជប៉ុន Naomi Osaka បាន​ឡើងដល់​ជុំ​ទី​៣ WTA Toronto កាលពី​ថ្ងៃ​ពុធ ដើម្បី​ធានាបាន​ថា កីឡាការិនី​អូស្ត្រាលី Ashleigh Barty នឹង​ត្រូវគេ​ទម្លាក់​តំណែង​ជា​កីឡាការិនី​លំដាប់ថ្នាក់​លេខ​១​ពិភពលោក​នៅក្នុង​សប្តាហ៍​នេះ​។

កីឡាការិនី Osaka​ ដែល​ជា​ម្ចាស់​គ្រង​តំណែង​ជើងឯក US Open និង Australian Open បានឈ្នះ​ការប្រកួត ក្រោយ​សម្រេចបាន​ជ័យជំនះ​សិត​ទី​១​ក្នុង​លទ្ធផល​ពិន្ទុ 6-2 ពេលដែល​កីឡាការិនី​អាល្លឺម៉ង់ Tatjana Maria បាន​ឈប់​លេង​ការប្រកួត​ដោយសារ​មាន​បញ្ហា​របួស​ពោះ​។

កីឡាការិនី Osaka មិនបាន​ចូល​លេង​នោះទេ ចាប់តាំងពី​ចាញ់​កីឡាការិនី Yulia Putintseva ក្នុង​ជុំ​ដំបូង​នៅ Wimbledon ។

ជ័យជំនះ​នេះ​ដែរ នឹងធ្វើ​ឲ្យ​កីឡាការិនី Osaka​ស្ថិតនៅ​លើផ្លូវ​នៃ​ការដណ្តើម​តំណែង​កំពូល​របស់​នាង​មកវិញ នៅ​ការផ្តល់​ចំណាត់ថ្នាក់​ថ្មី​នា​ថ្ងៃ​ចន្ទ​ខាងមុខនេះ​។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាការិនី​លំដាប់ថ្នាក់​លេខ​៣​ពិភពលោក Karolina Pliskova មកពី​ប្រទេស​ឆេ​ក​ក៏​អាច​ដណ្តើម​តំណែង​ពី​កីឡាការិនី Karolina Pliskova បានដែរ ដូចគ្នា​នឹង​កីឡាការិនី Osaka។

កីឡាការិនី Pliskova បាន​យកឈ្នះ​កីឡាការិនី​លេខ​៣៧ Alison Riske របស់​អាមេរិក ក្នុង​លទ្ធផល​ពិន្ទុ 6-4, 6-7 (4/7), 6-2​។

កីឡាការិនី​វ័យ​២៧​ឆ្នាំ​ម្នាក់នេះ ត្រូវតែ​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​អាចមាន​ឱកាស​ណាមួយ​នៃ​ការដណ្តើម​តំណែង​លេខ​១​ពិភពលោក តែ​បើសិនជា​កីឡាការិនី Osaka ឡើងដល់​វគ្គ​៨​នាក់​ចុងក្រោយ កីឡាការិនី Pliskova ត្រូវតែ​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​អាច​សង្ឃឹមថា នឹង​ក្លាយជា​កីឡាការិនី​លំដាប់ថ្នាក់​លេខ​១​ពិភពលោក​នៅ​សប្តាហ៍​ក្រោយ​។

កីឡាការិនី Pliskova នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​លេខ​១៩​អេ​ស្តូ​នី Anett Kontaveit ដែល​បាន​ឡើងមក​ដល់​ជុំ​ទី​៣​ដូចគ្នា ពេលដែល​កីឡាការិនី​អេ​ស្ប៉ា​ញ Carla Suarez Navarro ឈប់​លេង​ពាក់កណ្តាល​ទី​ដោយសារ​របួស ពេល​តាម​ពីក្រោយ​គេ​ក្នុង​លទ្ធផល​ពិន្ទុ​7-5, 3-1៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114