ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Eden Hazard ជួយ​ឲ្យ​ក្រុម Real Madrid​ឈ្នះ​ក្រុម Red Bull Salzburg នៅ​ការប្រកួត​លក្ខណៈ​មិត្តភាព

កីឡាករ Eden Hazard រកបាន​គ្រាប់​បាល់​ដំបូង​របស់គាត់​សម្រាប់​ក្រុម Real Madrid អំឡុង​ជ័យជំនះ​១-០​នៅ​ការប្រកួត​លក្ខណៈ​មិត្តភាព​លើ​ក្រុម Red Bull Salzburg កាលពី​ថ្ងៃ​ពុធ​។

កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​ម្នាក់​នេះ ដែល​ទើបតែ​បាន​ផ្ទេរ​ចេញពី​ក្លិប Chelsea​នៅក្នុង​រដូវក្តៅ​នេះ រកបាន​គ្រាប់​បាល់​របស់គាត់ ជាមួយនឹង​ការ​ស៊ុត​បាល់​ដោយ​ប្រើ​ជើងឆ្វេង​របស់គាត់ ក្រោយ​ការបញ្ជូន​បាល់​ពី​កីឡាករ Karim Benzema ។

ខណៈពេល​នោះដែរ ភាពជាប់គាំង​របស់​កីឡាករ Gareth Bale ជាមួយ​ក្លិប Real Madrid​នៅតែ​បន្ត ក្រោយ​ខ្សែប្រយុទ្ធ​ម្នាក់នេះ ត្រូវបាន​គេ​លុបឈ្មោះ​ចេញពី​ក្រុម​របស់លោក Zinedine Zidane សម្រាប់​ការប្រកួត​នេះ​។

កីឡាករ Bale ដែល​លេង​បានតែ​២​ប្រកួត​ពី​៥​ប្រកួត​មុន​រដូវ​កាល​របស់​ក្រុម Real Madrid ពោលគឺ​គាត់​បាន​ចូល​លេង​ជា​កីឡាករ​បម្រុង ពេល​ប៉ះ​ជាមួយ​ក្រុម Arsenal និង​ក្រុម Atletico Madrid ប៉ុន្តែ​នៅពេលនេះ ត្រូវបាន​គេ​លប់ឈ្មោះ​ចេញ​តែម្តង​។

កីឡាករ James Rodriguez និង​កីឡាករ Mariano Diaz ដែល​គេ​រំពឹងថា នឹងត្រូវ​លក់​ចេញ​ដែរនោះ មិនត្រូវ​បានរួម​បញ្ចូល​ដូចគ្នា សម្រាប់​ការប្រកួត​នៅក្នុង​ប្រទេស​អូទ្រីស​មួយ​នេះ​។

លោក Zidane​បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ថា កីឡាករ Bale​មិន​ស្ថិតនៅក្នុង​ផែនការ​របស់លោក​នោះទេ បន្ទាប់ពី​មាននូវ​យុទ្ធនាការ​ដ៏​វេទនា​កាលពី​រដូវ​កាល​មុន​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114