ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​មនុស្ស​​៣​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ជួញដូរ​នូវ​សារធាតុ​ដោយ​ខុស​គ្រឿងញៀន​

​​ឧ​ត្ត​រ​មានជ័យ ​៖​ លោក​វរសេនីយ៍ឯក ហម ភិរម្យ​ អធិការ​នគរបាល​ក្រុង​ បាន​ចាត់​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​ ចុះ​ធ្វើការ​បង្ក្រាប ករណី​ប្រើប្រាស់ ជួញដូរ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៩ ចំណុច​បន្ទប់​ផ្ទះ​ជួល ស្ថិតនៅ​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ​នេះ កម្លាំង​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ មានឈ្មោះ​ដូចខាងក្រោម ៖

​ទី​១.​មាន ឈ្មោះ ជា ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

​ទី​២.​មាន ឈ្មោះ ផ​យ ធឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

​ទី​៣.​ឈ្មោះ ហៀ​ប ស្រី​ណែ​ត​ ភេទ​ស្រី អាយុ​២៤ រស់នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ក្នុង​ការ​ឃាត់​ខ្លួន​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួមមាន ​៖

-ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ម៉ា​ទឹកកក ចំនួន​០៣​កញ្ចប់​ធំ ​និង​០២​កញ្ចប់​តូច​

-ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​ ម៉ាក​សាំ​សុង ​ពណ៌​ទឹកមាស និង​ សម្ភារៈ​បម្រើ​ឲ្យ​ការ​ជក់ និង​ លក់​មួយ​ចំនួន​ទៀត​។​

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ​ត្រូវ​បាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕

ដោយ​ ៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114