ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​វ័យក្មេង​ៗ១​ក្រុម ​មិន​គិត​រកស៊ី​ គិតតែ​ពី​ផ្តុំ​ក្បាល​គ្នា​ជក់​ថ្នាំញៀន​យ៉ាង​អនាធិបតេយ្យ

បន្ទាយមានជ័យ​ ៖ ​យុវជន​១​ក្រុម​វ័យ​ក្មេងៗ ​មិន​គិត​នាំគ្នា​រកស៊ី​គិតតែ​ពី​ផ្ដុំ​ក្បាល​គ្នា​ជក់​ថ្នាំញៀន​យ៉ាង​អនាធិបតេយ្យ​ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ចុះ​បង្ក្រាប​បាន​ចំនួន​៨​នាក់​កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩ ​ចំណុច​កាស៊ីណូ​ឡាក់​គី ស្ថិតនៅ​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹងថា ក្នុង​ការ​បង្ក្រាប​ បាន​យុវជន​កំពុង​ផ្តុំ​ក្បាល​គ្នា​ជក់​នោះ​នៅ​ពេល​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ល្បាត​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព សណ្ដាប់ធ្នាប់​ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត លុះ​ល្បាត​ដល់​ចំណុច​ខាងលើ ក៏បាន​ប្រទះ​ឃើញ​យុវជន​១​ក្រុម កំពុង​ប្រមូលផ្ដុំ​គ្នា​ជក់​ថ្នាំញៀន​យ៉ាងសកម្ម​ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៨​នាក់​ ១​.ឈ្មោះ ផូ វាសនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ, ២​.ឈ្មោះ ព្រេ​ក សា​រ៉ុ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក ​ក្លិប​កម្សាន្ត​ស្តារ​ស៊ី​ធី​, ៣​.ឈ្មោះ ណន ចាន់ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​មុខរបរ កម្មករ ៤​ឈ្មោះ ឃឿន ឌី​ភព ភេទ ប្រុស អាយុ ១៦​ឆ្នាំ​មុខរបរ លក់​បាយ ៥​ឈ្មោះ តាំង ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងដេរ, ៦.ឈ្មោះ រ៉ា លី ហៅ ប៉ាវ​ហ៊ឺ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ មុខ​របរ​កម្មករ, ៧​.ឈ្មោះ សៅ រ៉េ​ង ហៅ កេ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​មុខរបរ​កម្មករ ,៨​.ឈ្មោះ ឡា​ច ប្រុស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ ទាំង​៨​នាក់ រស់នៅ​បណ្ដោះអាសន្ន ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ដកហូត​វត្ថុតាង​រួមមាន ៖ គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន​៤​កូន​ថង់ ស្មើ​១.២៦​ក្រាម​ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ​នាឡិកាដៃ ចំនួន​១​គ្រឿង​។

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​បទល្មើស​គ្រឿង​ញៀន បាន​បន្ថែមថា​ ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ពិតប្រាកដ​មែន​ជា​យូរ​ខែ​កន្លង​មកហើយ។

យោង​តាម​ចម្លើយ​សារភាព និង ការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ ​ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ រួមជាមួយ​វត្ថុតាង​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

ដោយ ៖ ​គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114