ព័ត៍មានទាន់​ហេតុការណ៏
Search

គង់ សំបូរ សាក​កណ្ដាប់ដៃ​ជាមួយ លំ ឡេង នៅ​SEATV

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា គង់ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ ខេត្តសៀមរាប ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លើស​ង្វៀន​SEATV នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១១ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។

​គង់ សំបូរ បន្ទាប់ពី​បាន​វិល​ត្រឡប់មក​ប្រកួត​វិញ គេ​បាន​ស្តារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ​ជា​បន្តបន្ទាប់ តាម​រយៈ​ការប្រកួត​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​ជាច្រើន​នាក់ ក្នុងការ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ។

​ពេលនេះ គង់ សំបូរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់ លំ ឡេង ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូក្រាម។​

​លំ ឡេង គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ស្រុកថៃ។ គេ​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ច្រើនលើក​ហើយ​កន្លងមក។ មួយទៀត គេ​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់​នៅ​ស្រុក​ខ្មែរ​ថែមទៀត។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨២​លើក ឈ្នះ​៦៨​លើក ចាញ់​១៣​លើក និង ស្មើ​០១​លើក។​

​ចំពោះ គង់ សំបូរ គេ​ក៏​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា គេ​ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​មក​ហើយ។ សំបូរ​គេ​មានបទពិសោធន៍​ច្រើន​ក្នុងការ​ប្រកួត ដោយ​គេ​មាន​កណ្ដាប់ដៃ​ល្អ ជើង​ទាត់ ក៏​ខ្លាំង ហើយ​វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត ជង្គង់ កែង ក៏​ល្អ​ថែមទៀត។ ​គង់ សំបូរ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​លើក ឈ្នះ​៧៣​លើក ចាញ់​១៣​លើក និង​ស្មើ​០២​លើក។​

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា គង់ សំបូរ ជួប​សំណាងល្អ នៅក្នុង​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លំ ឡេង នេះឡើយ? ចាំមើល គង់ សំបូរ អាច​យកឈ្នះ​លំ ឡេង បាន​ឬ​អត់ សម្រាប់​ជំនួប​លើកដំបូង​នេះ?៕​

ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114