ព័ត៍មានទាន់​ហេតុការណ៏
Search

បាត់​មុខ​ នាយ ពែ​កមី ​ក្នុង​ថ្ងៃ​មង្គលការខ្ញុង ធ្វើ​ឲ្យ​មហាជន​មាន​ចម្ងល់​ស្ទើរ​គ្រប់គ្នា​

​ភ្នំពេញ ​៖ ​មហាជន​ និង ​អ្នកចូលរួម​អបអរ​ពិធីមង្គលការ​របស់​តារា​កំប្លែង ​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង និង ​លោក កៃ​ដ មួយចំនួន​ បាននាំគ្នា​បង្ហាញ​ជា​ចម្ងល់ ​ក្រោយ​ពេលដែល​ប្រធាន​ក្រុម​កំប្លែង​របស់​នាង​ គឺ​ នាយ ពែ​កមី ចាប់​តាំង​ពី​ថ្ងៃ​ចូល​រោង​ជ័យ​រហូតដល់​ថ្ងៃ​ជប់លៀង​មង្គលការ​មិនឃើញ​បង្ហាញ​វត្តមាន​ចូលរួម​ដូច​តារា​កំប្លែង​រួម​ក្រុម​ផ្សេងៗ​ទៀត​នោះឡើយ​។​

​ចំពោះ​ការបាត់​វត្តមាន​របស់​តារា​កំប្លែង​នាយ ពែ​កមី នៅក្នុង​ថ្ងៃ​មង្គលការ​តារា​រួម​អាជីព ​គឺ​អ្នកនាង ខ្ញុង និង​ នាយ​កៃ​ដ នេះដែរ ​ក៏​ស្រាប់​តែមាន​ប្រភព​មួយចំនួន​បាន​បង្ហាញការសង្ស័យ​ជុំវិញ​បញ្ហា​ជម្លោះ​រវាង​នាង ខ្ញុង និង​នាយ ពែ​កមី ដែល​កន្លងមក​ធ្លាប់​លេចឮ​ព័ត៌មាន​នេះ​ជា​ហូរហែ​។ ​ខណៈ​កន្លងមក​តារា​កំប្លែង​ទាំងពីរ​នាក់​នោះ​ តែង​ចេញ​មុខ​បដិសេធ ​និង​ច្រានចោល​ដំណឹង​នេះ​ជា​បន្តបន្ទាប់​។​

​ថ្វីត្បិតតែ​យ៉ាងណាក្តី ​ដោយសារតែ​បញ្ហា​ នៃ​ការលេចឮ​ព័ត៌មាន​អាក់អន់ចិត្ត​គ្នា​រវាង​ខ្ញុង និង ​នាយ ពែ​កមី នេះហើយ ​ទើប​មាន​មហាជន​មួយចំនួន​យល់ថា​ អាច​បណ្តាលមកពី​ករណីនេះ​បានជា​ហេតុ​នាំ​ឲ្យ​នាយ ពែ​កមី មិន​ចូលរួម​មង្គលការ​របស់ ខ្ញុង និង​លោក កៃ​ដ​។ ​ប៉ុន្តែ​យ៉ាងណាមិញ ​ស្រប​ពេល​ដែល​កំពុងមាន​ចម្ងល់​ពី​ទស្សនិកជន​នេះដែរ​ ក៏មាន​ប្រភព​បង្ហើប​ថា​ មូលហេតុ​បណ្តាលមកពី​នាយ ពែ​កមី ជួប​រឿង​ស៊យ​ដោយ​ចៃដន្យ​ប៉ះចំ​ថ្ងៃ​ល្អ ខ្ញុង។​

​ប្រភពពី​អ្នកសិល្បៈ​ដូចគ្នា​បាន​និយាយថា​ ការបាត់​វត្តមាន​តារា​កំប្លែង​ដែល​ជា​ប្រធាន​ក្រុម ​នាយ ពែ​កមី ក្នុង​ថ្ងៃ​ពិសេស​របស់​សមាជិក​ក្រុម​ គឺ ​អ្នកនាង ខ្ញុង និង​នាយ កៃ​ដ នោះ​ដោយសារ​មូលហេតុ​២​ពោល​គ្រា​ថ្ងៃ​ចូល​រោង​ជ័យ​អ្នកនាង ខ្ញុង គឺ​ នាយ ពែ​កមី ចេញទៅ​សម្តែង​រឿង​នៅ​ខេត្ត​កំពង់សោម​ហើយក៏​បាន​ជួប​ឧបទ្ទវហេតុ​ដាច់​ខ្សែ​ តែ​ពុំ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ទេ​។ ​ចំណែក​រឿង​មួយទៀត​គឺ​កូន​នាយ​ពែ​កមី ត្រូវ​ទៅ​មើល​ និង​យក​កូន​ចេញពី​មន្ទីរពេទ្យ​កើត​ជំងឺគ្រុនឈាម​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ខាងលើ​នេះដែរ ​កម្ពុ​ជាថ្មី​ នៅ​រសៀល​ថ្ងៃទី​០៩​ ខែសីហា ​ឆ្នាំ​២០១៩​ មិនអាច​ទំនាក់ទំនង​ដើម្បី​សូម​ការបកស្រាយ​បន្ថែម​ពី​តារា​កំប្លែង​ នាយ ពែ​កមី បាន​នៅឡើយ​ទេ​។ ​ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់ នាយ ពែ​កមី ក៏បាន​សរសេរ​ថា​ កូនប្រុស​ជាទី​ស្រលាញ់​របស់ខ្លួន​ត្រូវ​ចូល​ពេទ្យ​ ព្រោះតែ​ជំងឺគ្រុនឈាម​ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114