ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្លិប Spurs​និង​ក្លិប Arsenal​ចាយលុយ​ខ្លាំង​ដូចគ្នា​នៅ​ថ្ងៃ​ឱសានវាទ​ទីផ្សារ​កីឡាករ Premier League

​ក្លិប Spurs​មាន​នូវ​ថ្ងៃ​ឱសានវាទ​ទីផ្សារ​កីឡាករ Premier League​ដ៏​មមាញឹក​មួយ ជា​មួយ​នឹង​ការ​បញ្ចប់​កិច្ចព្រមព្រៀង​សម្រាប់​កីឡាករ Giovani Lo Celso និង​កីឡាករ Ryan Sessegnon ខណៈ​ដែល​ក្លិប Arsenal បញ្ចប់​ការ​ការផ្ទេរ​សម្រាប់​ខ្សែការពារ Kieran Tierney និង David Luiz។

ការផ្ទេរ​ពន្យារ​ពេល​របស់​ខ្សែប្រយុទ្ធ Romelu Lukaku ពី​ក្លិប Man Utd​ទៅកាន់​ក្លិប Inter Milan ត្រូវ​បាន​បញ្ចប់​ផងដែរ បន្ទាប់ពី​ក្លិប​ទាំង​២​ ត្រូវ​បាន​គេ​រាយការណ៍​ថា ពួកគេ​បាន​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​តម្លៃ​កើន​ឡើង​រហូតដល់​៨០​លាន​អឺរ៉ូ​។

ប្រធាន​ក្លិប Spurs​លោក Daniel Levy បាន​រង​សំពាធ​ពី​អ្នកចាត់ការ Mauricio Pochettino ឲ្យ​ពង្រឹង​ក្រុម​ទាំង​ក្នុង និង​ក្រៅ​ទីលាន​ប្រកួត ពេល​ដែល​ក្លិប​បាន​ផ្ទេរ​ទៅកាន់​ពហុ​កីឡដ្ឋាន​ថ្មី​ដែល​អាច​ផ្ទុក​ទស្សនិកជន​៦២.០០០​នាក់ ហើយ​និង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​កាលពី​រដូវ​កាល​មុន​។

ក្រោយ​ការ​ចុះហត្ថលេខា​ជាប់​កំណត់ត្រា​របស់​ក្លិប​សម្រាប់​ខ្សែបម្រើ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​បារាំង Tanguy Ndombele ការទិញ​យ​កីឡាករ Lo Celso និង​កីឡាករ Sessegnon នឹង​បន្ថែម​ពីលើ​កម្លាំង​មាន​ស្រាប់​ក្នុង​ក្រុម Spurs​ដែល​បាន​លេង​រយៈពេល​១៨​ខែ​មុន ដោយ​មិន​ទិញ​កីឡាករ​ជើង​ថ្មី​ម្នាក់​ណា​ឡើយ​។

ខ្សែបម្រើ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Lo Celso បាន​ចូល​លេង​នៅ​លើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​រយៈពេល​១​រដូវ​កាលពី​ក្លិប Real Betis ជាមួយនឹង​ជម្រើស​មួយទៀត​ក្នុង​ការផ្ទេរ​ជា​កីឡាករ​អចិន្ត្រៃយ៍​នៅ​រដូវក្តៅ​ក្រោយ​។

ដោយឡែក កីឡាករ Sessegnon ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្រោម​អាយុ​២១​ឆ្នាំ បាន​ផ្ទេរ​ចេញពី​ក្លិប Fulham​ នៅ​លើ​កិច្ចព្រមព្រៀង​រយៈពេល​២៥​ឆ្នាំ ដែល​អាច​កើន​ឡើង​ដល់​៣០​លាន​នាក់ ដោយ​អាស្រ័យ​លើ​ទម្រង់​លេង​នៅ​លើ​កិច្ចព្រមព្រៀង​រយៈពេល​៦​ឆ្នាំ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114