ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​រដ្ឋ​អាជ្ញាធរ​ប្រេ​ស៊ី​ល​ដកចេញ​ការចោទប្រកាន់​ពីបទ​ចោទ​រំលោភ​មកលើ​កីឡាករ Neymar

​ក្រុម​រដ្ឋអាជ្ញា​ប្រេ​ស៊ី​ល បាន​ដកចេញ​ករណី​ចោទប្រកាន់​ពីបទ​ចាប់​រំលោភ​មកលើ​តារា​បាល់ទាត់ Neymar ដើម្បី​បញ្ចប់​ករណី​ចោទប្រកាន់ មក​លើ​ខ្សែប្រយុទ្ធ​របស់​ក្លិប Paris St Germain ម្នាក់នេះ​។

អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ម្នាក់​នេះ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​ចាប់រំលោភ​តារា​ម៉ូ​ដែល​ម្នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ក្រុងប៉ារីស ប៉ុន្តែ​លោក​បាន​អះអាង​ថា ការ​ជួបគ្នា​នោះ គឺ​មានការ​ព្រមព្រៀងគ្នា ហើយ​ក្រុម​រដ្ឋអាជ្ញា មិនបាន​ស្វែងរក​ភស្តុ​តា​គ្រប់គ្រាន់​ដើម្បី​បន្ត​រឿងក្តី​នេះឡើយ​។

លោក​រដ្ឋអាជ្ញា Estefania Paulin បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​ទីក្រុង Sao Paulo​ថា មាននូវ​ទំនាក់​ស្នេហា​ដូច​កាំរន្ទះ ហើយ​គេ​គ្មាន​ភស្តុតាង​ណា​បញ្ជាក់​វា​គឺជា​ទង្វើ​បំពាន​ផ្លូវ​ភេទ​នោះ​ទេ។

បច្ចុប្បន្ន ចៅក្រម​ត្រូវតែ​ចុះហត្ថលេខា​បញ្ចប់​រឿង​ក្តី​ដែល​បើក​ការស៊ើបអង្កេត​ដោយ​ក្រុម​នគរបាល​លើ​ករណី​ចោទប្រកាន់ ហើយ​ក្រុម​គ្រួសារ​កីឡាករ Neymar​សប្បាយចិត្ត​ណាស់​នឹង​ការប្រកាស​បញ្ចប់​បញ្ហា​មួយ​នេះ​។

លោក Neymar Sr ដែល​ជា​ឪពុក​របស់​គាត់ បាន​និយាយ​ថា ជំហាន​ដ៏​វែង​មួយ​ត្រូវ​បាន​ដើរ​រួចហើយ គឺជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុង​ដំណើរ​ដ៏​ពិបាក​នៅក្នុង​រឿងរ៉ាវ​ដ៏​អាក្រក់​នេះ​។

លោក​បន្ត​ថា កូនប្រុស​ម្នាក់​នេះ បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកយើង​ដើរ​ទៅមុខ​ឥត​ឈប់ឈរ ហើយ​ពេលនេះ ការពិត​បាន​លាតត្រដាង​ហើយ​ថា​គាត់​គ្មាន​កំហុស​អ្វី​នោះទេ​។

សូម​បញ្ជាក់​ថា ករណី​ចាប់​រំលោភ​របស់​កីឡាករ Neymar​ បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោយ​រឿងអាស្រូវ​មួយ​នេះ បាន​ផ្ទុះ​កាលពី​ខែឧសភា ពេលដែល​តារា​ម៉ូ​ដែល​ម្នាក់ បាន​ចោទប្រកាន់​អតីត​ខ្សែប្រយុទ្ធ​ក្លិប Barcelona​និង​ក្លិប Santos​ម្នាក់​នេះ ថា​បាន​ចាប់​រំលោភ​នាង​នៅក្នុង​បន្ទប់​សណ្ឋាគារ ក្រោយ​ពួកគេ​បាន​ស្គាល់គ្នា​តាម​ព័ត៌មាន​សង្គម​។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Neymar​បាន​ច្រានចោល​ការចោទប្រកាន់​មួយ​នេះ ហើយ​និង​បាន​បញ្ចេញ​វីដេអូ​ឆាត​ផ្ទាល់ខ្លួន និង​រូបថត​ដែល​ពួកគេ​បាន​ផ្តោះផ្តង​គ្នា​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114