ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លើង​ប្រចណ្ឌ​ដល់​កម្រិត​កាប់​សម្លាប់​ប្រពន្ធ​បន្សល់​​ទុក​កូន​បី​នាក់​គ្មាន​ទីពឹង​គួរ​ឲ្យ​សង្វេគ

តាកែវ​ ៖ ​ប្តី​កាប់សម្លាប់​ប្រពន្ធ​ដែល​ធ្លាប់​ឱប​ជាប់​ទ្រូង​ ព្រោះតែ​កើត​ភ្លើង​ប្រចណ្ឌ​ បន្សល់ទុក​កូន​បី​នាក់​គ្មាន​មេបា​គួរ​ឲ្យ​សង្វេគ។

ករណី​ខាង​ឃាតកម្ម​លើ​ប្រពន្ធ​ខាងលើនេះ​ បានកើត​ឡើង​នៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ នា​​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​២០​នាទី​។​ ជនល្មើស​ជា​ប្តី​មានឈ្មោះ វាល់ ភឿន អាយុ​៤៧ ឆ្នាំ រីឯ​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ មុត ឃ​ន អាយុ ៥២​ឆ្នាំ ។​

​ករណីនេះ​ដែរ ​លោក អធិការ​ស្រុក​អង្គរ​បូរី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ នេះ​​​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ ដើម្បី​សួរនាំ ហើយ​បើ​យោងតាម​ចម្លើយ​ជនសង្ស័យ​បាន​និយាយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា មូល​ហេតុដែល​ឈានដល់​កើតជា​អំពើ​ឃាតកម្ម​នេះ បណ្តាលមកពី​ការ​ប្រចណ្ឌ​។​

​លោក​អធិការ​បាន​បន្តថា រឿងហេតុ​ប្រចណ្ឌ​នេះ​ បាន​កើតឡើង​ប្រហែលជា​មួយឆ្នាំ​ហើយ ប៉ុន្តែ​មានតែ​ការឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ជនសង្ស័យ​ខាងលើ​តែងតែ​ស្រវឹង​រឿយៗ ឬ​ស្រវឹង​ខួប តែ​ថ្ងៃកើតហេតុ​ជនសង្ស័យ​មិន​ស្រវឹង​ទេ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​សមត្ថកិច្ច​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី៕

ដោយ ៖ វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114