ព័ត៍មានទាន់​ហេតុការណ៏
Search

បណ្ដេញ​បុរស/ស្ត្រី​ចិន​៧​នាក់​ ដែល​ប្រើ​គ្រឿងញៀន​ ចេញពី​កម្ពុជា​

ភ្នំពេញ ៖ មន្ត្រី​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​ អនុវត្ត​នីតិវិធី បាន​ថ្លែង​ឲ្យ​ដឹង​នា​ថ្ងៃទី​១២​ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ថា សមត្ថកិច្ច​ប៉ុស្តិ៍​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ សហការ​ជាមួយ កម្លាំង​នគរបាល​ស្នាក់​ការ​ត្រៀម​បណ្តេញ​ចេញ​ខេត្ត​ព្រះសីហនុ បានសម្រេច​បណ្ដេញ​ចេញ​នូវ​បុរស ស្ត្រី ជនជាតិ​ចិន​ចំនួន​៧​នាក់ ចេញពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១០​សីហា​កន្លងទៅ ដោយ​សារ​ពួកគេ​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើ​គ្រឿងញៀន។​

​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ឲ្យ​ដឹងថា ក្នុងចំណោម​បុរស/ស្ត្រី​ចិន​ទាំង​៧​នាក់ ​ដែល​ត្រូវ​បណ្ដេញ​ចេញ មាន​ប្រុស​ចំនួន​៥​នាក់ និង​ស្ត្រី​ចំ​នួន​០២​នាក់។​

​ក្រុម​ជនជាតិ​ចិន​ទាំង​០៧​នាក់​ខាងលើនេះ ត្រូវបាន​កម្លាំង​នគរបាល​ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៩ កន្លងទៅ ​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

​ពួកគេ​នឹងត្រូវ​ចេញ​ឲ្យ​ផុតពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើង​យន្តហោះ​លេខ DR5036 និង​8L886 ( KOS-CHN) ឆ្ពោះទៅ​ប្រទេស​ដើម​វិញ និង​ហាម​ចូល​ប្រទេស​កម្ពុជា​រយៈពេល​០៣​ឆ្នាំ​ខាងមុខ ចាប់ពី​ពេលនេះ​ទៅ​៕

ដោយ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114