ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ នៅ​ស្រុក​ពួក ករណី​គ្រឿងញៀន

សៀមរាប ​៖ ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថ្ងៃទី​១២​ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា កម្លាំង​នគរបាល​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក បាន​ចុះបង្ក្រាប ករណី​គ្រឿងញៀន​និង​ឈាន​ដល់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ក្នុងនោះ​ស្រី​ចំនួន​០២​នាក់ រួម​ទាំង​វត្ថុតាង​មួយចំនួនទៀត​។

ការ​ចុះ​បង្ក្រាប​បទ​រក្សា​ទុក​ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លំនៅឋាន​មួយ ស្ថិត​ក្នុង​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​២១ នា​ថ្ងៃទី ០៩ ខែសីហា ឆ្នាំ​២០១៩​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែម​ថា ជនសង្ស័យ​ទាំង​០៦​នាក់​នេះ រួមមាន ៖ ១- ឈ្មោះ ធួ​ក ប៊ុន​ថៃ ភេទប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក និង ជួញដូរ ប៉ុន្តែ​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ២- ឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង , ប្រើប្រាស់ និង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៣- ឈ្មោះ ទិ​ត្យ ព្រេងសំណាង ភេទស្រី អាយុ​២៤​ឆ្នាំ​ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​គោក​ជូន ឃុំ​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៤- ឈ្មោះ គឹម សុគន្ធា ភេទ​ស្រី អាយុ២៨​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៥- ឈ្មោះ តឹក ដេ​ត ហៅ វង់ ភេទ​ប្រុស ១៨​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក​ស្រុក​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង ៦- ឈ្មោះ ឌី សុផល ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល បាន​ដកហូត​វត្ថុ​តាង​បាន​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣០​កញ្ចប់ ស្មើនឹង​ទម្ងន់​៦៧,១ ក្រាម​ទាំង​សំបក , សម្ភារ​វេច​ខ្ចប់​និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត និង ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ទាំងនេះ​ទៅ​តុលាការ​នៅ​ថ្ងៃទី​១២ ​ខែសីហា​ ឆ្នាំ​២០១៩​នេះ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114