ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រោយ​ចែក​គ្នា​ម្នាក់ ១​ពិន្ទុ ជាមួយ​ណាហ្គា​វើ​លដ៍ គ្រូ​ភ្នំពេញ​ក្រោ​ន ថា ក្រុម​ទាំងពីរ​សម​នឹង​ទទួលលទ្ធផល​ស្មើ

គ្រូបង្វឹក​បណ្ដោះអាសន្នរ​បស់​ក្លិប​ភ្នំពេញ​ក្រោ​ន លោក ស៊ុំ វណ្ណា បាន​បង្ហើប​ថា​ការប្រកួត​រវាង​ភ្នំពេញ​ក្រោ​ន ជាមួយ​ណាហ្គា​វើ​លដ៍ សាក​សម​នឹង​ចែកគ្នា​ម្នាក់ ១​ពិន្ទុ ពោលគឺ​បន្ទាប់ពី​ស្មើគ្នា ដោយ​លទ្ធផល ២-២ កាលពី​ថ្ងៃ​សៅរ៍ ទី​១០ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ នៅក្នុង​ជំនួប​សប្តាហ៍​ទី​១៩ នៃ​លី​គ​កំពូល​កម្ពុជា នា​កីឡដ្ឋាន​ស្មា​ត​អរ​អេស​អិន​។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ក្រោយ​ចប់​ការប្រកួត គ្រូ​បង្វឹក​ដែល​ចូល​មក​កាន់​ការងារ​ក្លឹប​បណ្ដោះអាសន្ន​រូបនេះ​ពោល​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប ppcfc.com ថា “​យើង​លេង​ជាមួយ​ក្លិប​ធំ ក្រុម​មួយ​មានបទពិសោធន៍ ជា​ក្រុម​រៀបចំ​បានល្អ ចំណែក​កីឡាករ​មានបទពិសោធន៍​ច្រើន​។ ដូច្នេះ​យើង​ឃើញថា​គាត់​ធ្វើ​បានល្អ​ច្រើន ហើយ​យើង​បាន​ព្យាយាម​ធ្វើ​នៅ​អ្វី​ទប់ទល់​គាត់​ហើយ​យើង​វាយបក ខណៈ​ការបង្ហាញ​គឺ​ល្អ​ប្រហែល​គ្នា​ទើប​ធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធ​ផល​ស្មើគ្នា​។​“
​ក្រឡេក​មក​មើល​ភ្នំពេញ​ក្រោ​ន មួយរយៈ​ចុងក្រោយ​នេះ​តែងតែ​របូត​គ្រាប់​បាល់ ខណៈ​ការណ៍​នេះ​ត្រូវបាន​អតីត​គ្រូ​បង្គោល​របស់​ក្លឹប​វេ​ស្ទើ​ន​ភ្នំពេញ បាន​បន្ត​ផង​ដែរ​ជុំវិញ​ការ​របូត​គ្រាប់​បាល់​ជារឿយៗ​នា​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ថា “​យើង​នៅ​តែ​មាន​កំហុស​នៅ​ប្រព័ន្ធ​ការពារ ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​យើង​ព្យាយាម​កែ​រហូត ដោយ​សប្តាហ៍​នេះ​យើង​ឃើញថា​ កែ​បាន​ច្រើន​“​។

នៅ​ពេល​ដែល​ត្រូវ​បាន​ចោទសួរ​ជុំវិញ​ការ​រក​បាន ២​គ្រាប់ និង​របូត ២​គ្រាប់ លោក​បាន​បញ្ជាក់ថា «​យើង​ព្យាយាម​លេង​អោយ​ដូច​គាត់​។ ជាមួយ​ក្រុម​ធំៗ​ក៏ដោយ​គាត់​លេង​យ៉ាងម៉េច យើង​ព្យាយាម​លេង​ឲ្យ​ដូចគ្នា​។ ធាតុពិត​យើង​លេង​បម្រើ​ការពារ​ដល់​ទៅ ២ រឺ ៣ នៅពេល​បាត់​បាល់ ក៏ប៉ុន្តែ​ជាក់ស្តែង​ការប្រមូល​អារម្មណ៍​រប​ស់​ពួកគាត់​មិនបាន​ល្អ​។ ដូចជា ប៉ូ​លីន គាត់​លេង​ទាំង​របួស ដោយ​យើង​ប្រើ​គាត់​ដើម្បី​ជួយ​ពន្យារ​ចលនា​បម្រែបម្រួល​របស់​គូប្រកួត​»​។

គួរ​ឲ្យ​ដឹង​ថា ក្រោយ​ស្មើ​ជាមួយ​ណាហ្គា​វើ​លដ៍ ក្នុង​សប្ដាហ៍​ទី​១៩ នេះ ភ្នំពេញ​ក្រោ​ន បាន​បន្ត​ឈរ​នៅ​លេខ​៦ ដដែល នៃ​តារាង​ចំណាត់ថ្នាក់​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ ដោយ​ពី​ការប្រកួត​១៩ លើក ឈ្នះ​ការប្រកួត ១០​លើក ស្មើ​២​លើក និង​ចាញ់​៧​លើក មាន ៣១​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង ដល់​ទៅ​១៧​ពិន្ទុ ស្រប​ពេលដែល​សប្តាហ៍​បន្ទាប់​ត្រូវ​ជួប ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅក្រៅ​ទឹកដី​ថែម​ទៀតផង​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114