ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​៣​នាក់​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន

រតនគិរី ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​ការ​ជួញដូរ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ដោយ​ប្រើ​វិធាន​ញុះញង់​។

ការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​១០ ខែសីហា​ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ក្នុងភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​៣​នាក់ ទី​១.​ឈ្មោះ ងោ វាំង​បិ​ញ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ​។ ទី​២.​ឈ្មោះ កាក់ លីម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ​។ ទី​៣.​ឈ្មោះ ម៉ន រី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)​ទាំង​៣​នាក់​។ បន្ទាប់ពី​ឃាត់ខ្លួន​ជន​ជនសង្ស័យ​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​យក​វត្ថុ​តាង​រួមមាន ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៨​ថង់ មាន​ទម្ងន់​៧.២៧​ក្រាម​ ទាំង​សំបក​ថង់​ម៉ូតូ​ចំនួន​៣​គ្រឿង​ជា​មធ្យោបាយ​ក្នុង​ការ​ចែកចាយ​ និង ​ប្រើប្រាស់​ផងដែរ។

ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ថង់​ច្រក​ថ្នាំញៀន​មួយ​ចំនួន​ធំ ​និង ​សម្ភារៈ​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត។

បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​យក​មក​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ និង​ កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114