ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Man Utd​បំបាក់​ក្រុម Chelsea​មិន​ឲ្យ​ងើបមុខ​រួច​៤-០​នៅ​ការប្រកួត​បើកឆាក Premier League

​កីឡាករ Marcus Rashford រកបាន​២​គ្រាប់​ម្នាក់ឯង​ពេលដែល​ក្រុម​បិសាច​ក្រហម Man Utd​បានចាប់ផ្តើម​យុទ្ធនាការ Premier League​ដ៏​ល្អ​របស់​ពួកគេ ជាមួយនឹង​ជ័យជំនះ​៤-០​លើ​ក្រុម Chelsea​នៅ​ការប្រកួត​គ្រប់គ្រង​ដំបូង​របស់លោក Frank Lampard កាលពី​ថ្ងៃអាទិត្យ​។

ក្រុម​របស់លោក Ole Gunnar Solskjaer ត្រូវការ​ការចាប់ផ្តើម​លឿន ដើម្បី​លប់លាង​ប្រវត្តិ​ឈឺចាប់​កាលពី​រដូវ​កាល​មុន​។

កីឡាករ Rashford​បាន​បើកឆាក​គ្រាប់​បាល់​ជាមួយនឹង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​៣​គ្រាប់​ក្នុង​តង់​ទី​៣ ពី​កីឡាករ Anthony Martial, Rashford និង​កីឡាករ​ទើប​បង្ហាញខ្លួន​លើកដំបូង Daniel James បានធ្វើ​ឲ្យ​ការប្រកួត​ក្នុង​ទឹកដី Old Trafford​ បញ្ចប់​ទៅ​ជា​មួយ​នឹង​ភាព​សប្បាយ​រីករាយ​យ៉ាងខ្លាំង​។

លោក Solskjaer​បាន​និយាយថា យើង​បាន​ផ្សេង​សំណាង ប៉ុន្តែ​នោះ​គឺជា​អ្វីដែល​យើង​បានធ្វើ​សម្រាប់​ថ្ងៃនេះ​។ វា​គឺ​ជា​ផ្សងសំណាង​ពិតមែន តែ​ការ​ផ្សង​របស់​ពួកយើង​ថ្ងៃនេះ ទទួលបាន​លទ្ធផល​ម​ក​វិញ​ហើយ​។

កីឡាករ Harry Maguire និង​កីឡាករ Aaron Wan-Bissaka លេង​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​នៅ​ខ្សែការពារ​នៅ​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់​ពួកគេ ក្រោយ​ក្លិប Man Utd​បាន​ចំណាយលុយ​១៣០​លាន​ផោន​លើ​អ្នក​ទាំង​២ អំឡុង​ទីផ្សារ​កីឡាករ​រដូវក្តៅ​មុននេះ។

កីឡាករ Maguire ដែល​មាន​តម្លៃ​ខ្លួន​៨០​លាន​ផោន ក្រោយ​ការប្រកួត​ដំបូង​របស់​គាត់​ក្នុងនាម​ជា​ខ្សែការពារ​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នោះ បាន​និយាយ​ថា វា​បាន​ក្លាយ​ជា​ការចាប់ផ្តើម​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្លួន​លោក និង​សម្រាប់​ក្រុម៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114