ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម PSG​ចាប់ផ្តើម​យុទ្ធនា​ការការពារ​ជើងឯក Ligue 1​ជាមួយ​ជ័យជំនះ​៣-០​លើ​ក្រុម Mimes

​ក្រុម Paris Saint-Germain បាន​លាង​ជម្រះ​រឿង​ក្តី​ក្តាំង​ផ្ទេរ​របស់​កីឡាករ Neymar​ដោយ​ចាប់​ផ្តើម​យុទ្ធនា​ការ​ការពារ​ជើងឯក Ligue 1​របស់​ពួកគេ​ជាមួយ​នឹង​ជ័យជំនះ​៣-០​លើ​ក្រុម Mimes​កាលពី​ថ្ងៃអាទិត្យ​។

កីឡាករ Neymar​វ័យ​២៧​ឆ្នាំ ត្រូវបាន​លុប​ឈ្មោះ​ចេញពី​ក្រុម​ក្រោយពេល​នាយក​គ្រប់គ្រង​ផ្នែក​កីឡាករ​របស់​ក្លិប PSG​លោក Leonardo​បាន​និយាយ​ថា កិច្ចប្រជុំ​ពី​ការលក់​កីឡាករ​ប្រេ​ស៊ី​ល​ម្នាក់​នេះ បាន​វិវត្តន៍​ទៅមុខ​លឿន​ជាង​មុន​។

កាលពី​ថ្ងៃអាទិត្យ គ្រូ​បង្វឹក Thomas Tuchel បាន​និយាយប្រាប់​ទូរទស្សន៍​បារាំង Canal+ ថា លោក​មិន​ទទួល​បាន​ព័ត៌មាន​អ្វី​នោះ​ទេ​លើ​អនាគត​របស់​កីឡាករ Neymar​ហើយ​លោក​នឹង​ស្វែង​ដំណោះស្រាយ​ដោយ​គ្មាន​កីឡាករ​ម្នាក់នេះ​។

គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ជម្លោះ​ដោយសារ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល VAR​របស់​កីឡាករ EdinsonCavani​នៅក្នុង​នាទី​២៤ បាន​ធ្វើ​ឲ្យ​ក្រុម PSG​បើកផ្លូវ​ឆ្ពោះទៅរក​ជ័យជំនះ​របស់​ពួកគេ​នៅក្នុង​ទឺ​កដី Parc des Princes ក្រោយពេល​ក្រុម​អ្នកគាំទ្រ​បង្ហាញ​ពី​អារម្មណ៍​អវិជ្ជមាន​របស់​ពួកគេ​ចំពោះ​អវត្តមាន​របស់​កីឡាករ Neymar​។

ទម្រង់​លេង​ដ៏​ល្អ​នៅក្នុង​តង់​ទី​២​ពី​កីឡាករ Kylian Mbappe​ជាមួយនឹង​គ្រាប់​បាល់​របស់គាត់ នឹង​ការជួយ​ឲ្យ​មាន​គ្រាប់​បាល់​របស់​កីឡាករ Angel Di Maria វា​បានបង្ហាញ​យ៉ាងច្បាស់​ថា លោក Tuchel រកឃើញ​ដំណោះស្រាយ​ហើយ​សម្រាប់​អវត្តមាន​កីឡាករ Neymar​។

កីឡាករ Mbappe បាន​និយាយថា យើង​មិន​កុ​ហស​នោះទេ យើង​នឹង​រង់ចាំ​ថា​តើ​នឹងមាន​អ្វី​កើតឡើង​ជាមួយ​កីឡាករ Neymar៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114