ព័ត៍មានទាន់​ហេតុការណ៏
Search

អត្ត​ព​លិ​ក​អាមេរិក​២​នាក់​អាច​នឹង​ប្រឈម​ទណ្ឌកម្ម​ក្រោយ​តវ៉ា​ប្រឆាំង​នឹង​លោក​ត្រាំ អំឡុងពេល​គោរព​ភ្លេងជាតិ​

​ម្ចាស់​មេដាយ​មា​សហរដ្ឋ​អាមេរិក​២​នាក់ អាច​នឹង​ប្រឈម​ជាមួយ​ទណ្ឌកម្ម ក្រោយ​ការតវ៉ា​របស់​ពួកគេ​ប្រឆាំងនឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ នៅ​ការប្រកួត Pan American Games ក្នុង​ទីក្រុង Lima​។

កីឡាការិនី Gwen Berry បាន​ធ្វើ​ឲ្យ​ក្រុម​ទស្សនិកជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេល​ដែល​នាង​លើ​ដៃស្តាំ និង​ឱនក្បាល​នាង​ចុះ ពេល​ដែល​គោរព​ភ្លេងជាតិ​សហរដ្ឋអាមេរិក បិទ​បញ្ចប់​កម្មវិធី​អបអរ​មេដាយមាស​របស់​នាង សម្រាប់​ការ​គ្រវី​ដុំ​ដែក​ចម្ងាយ​ផ្នែក​នារី​។

ការ​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍​របស់​កីឡាការិនី​វ័យ​៣០​ឆ្នាំ​ម្នាក់​នេះ ដែល​នាង​និយាយប្រាប់​សារព័ត៌មាន​អាមេរិក​ថា នាង​មាន​គោលដៅ​ដើម្បី​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​នោះ បានធ្វើ​ឲ្យ​មើលឃើញ​ឡើងវិញ​នូវ​ការតវ៉ា​របស់​កីឡាករ​រត់​ប្រណាំង​អាមេរិក Tommie Smith និង John Carlos អំឡុង​ព្រឹត្តិការណ៍​Olympics 1968 នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។

ដោយឡែក កាលពី​ថ្ងៃ​សុក្រ ជើងឯក​ចាក​សាប​កីឡា​អូឡាំពិក​២​សម័យកាល Race Imboden អាយុ​២៦​ឆ្នាំ បាន​តវ៉ា​ដូចគ្នា ពេល​ដែល​គាត់​លត់​ជង្គង់ អំឡុង​ពេល​ភ្លេងជាតិ ពេល​ដែល​ក្រុម​របស់​គាត់​អបអរ​មេដាយមាស​លើកដំបូង​នៅ​ព្រឹ​ត្តិ​ការណ៍​មួយ​នេះ​។

គាត់​បាន​ក្លាយ​ជា​តារា​កីឡា​សហរដ្ឋអាមេរិក​ចុងក្រោយ​គេ ធ្វើ​ត្រាប់​តាម​កីឡាករ​បាល់​ឱប Colin Kaepernick លេង​ក្នុង​ក្របខណ្ឌ NFL ដែល​ការតវ៉ា​ដោយ​លត់​ជង្គង់​របស់គាត់​អំឡុង​គោរព​ភ្លេងជាតិ​អាមេរិក មុន​ការប្រកួត NFL កាលពី​ឆ្នាំ​២០១៦​របស់គាត់ បាន​ក្លាយជា​បញ្ហា​ជាតិ​។

កីឡាករ Imboden​បាន​សរសេរ​តាម Twitter​ថា យើង​ត្រូវតែ​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ នៅក្នុង​សប្តាហ៍​នេះ​លោក​មាន​កិត្តិយស​ខ្លាំង​ណាស់ បាន​តំណាង​ឲ្យ​ក្រុម Team USA នៅ Pan Am Games ដោយបាន​នាំ​មេដាយមាស និង​សំ​រិ​ទ្ធិ​ទៅផ្ទះ​វិញ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114