ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ម្នាក់​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

រតនគិរី​ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ ឃាត់ខ្លួន​ ដោយ​អនុវត្ត​តាមដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២៤/២០១៩ ​ចុះ​ថ្ងៃទី​១០ ​ខែកក្កដា ​ឆ្នាំ​២០១៩​ ចេញ​ដោយ​ លោក យិន ពិសិដ្ឋ ចៅ​ក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្ត​រតនគិរី ពាក់ព័ន្ធ​ករណី​បទល្មើស​គ្រឿងញៀន​។​

ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ចន្ទ​ ទី​១២ ខែ​សីហា ឆ្នាំ​២០១៩ ដោយកម្លាំង​ជំនាញ​ នៃ​ប្រឆាំង​គ្រឿងញៀន​ស្រុក​អូ​រយ៉ា​ដាវ​ ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លេខ​២៤/២០១៩ ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៩ នៅត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ក្នុង​ភូមិ​គងធំ ឃុំប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ក្លាន យួន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គងធំ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក​ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​បាន​បន្តថា ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នៅ​អូ​រកា​តាម ស្ថិតនៅ​ភូមិ​ប្ល​រ ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​ប្រព្រឹត្ត​បទល្មើស​រួចមក​ជន​ត្រូវ​ចោទ​ឈ្មោះ ក្លាន យួន បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ​នៃ​ស្នង​ការ​នគរបាល​ខេត្ត ​និង​បន្ត​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114