ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ សូមឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ទាំងអស់​គ្នា ជាមួយនឹង​ការ​បង្ក​ភាព​ងាយស្រួល​ដល់​អ្នកជិះ​តាមរយៈ​អ៊ែ​ប​រថយន្តក្រុង​ថ្មី​

ភ្នំពេញ​ ៖ ជាមួយនឹង​ការបង្ក​ភាពងាយស្រួល​ដល់​អ្នកជិះ​តាមរយៈ​អ៊ែ​ប​រថយន្តក្រុង​ថ្មី រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​​សូមឲ្យ​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ទាំងអស់គ្នា ដើម្បី​ចូល​រួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ការគ្រោះថ្នាក់​ចរាចរណ៍ និង​ការបំពុល​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ទាំងអស់គ្នា ដើម្បី​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ការគ្រោះថ្នាក់​ចរាចរណ៍ និង​ការបំពុល​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​។

​មន្ត្រី​ដដែល​បញ្ជាក់ថា ថ្មីៗ​នេះ អ៊ែ​ប​រថយន្តក្រុង​(CITY BUS App) បាន​បាន​បន្ថែម​មុខងារ​ថ្មី​ថែមទៀត​ហើយ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកជិះ ក្នុងនោះ​មានដូចជា ៖ អ្នកជិះរថយន្ត​ក្រុង​អាច​ហៅ​កង់​បី ឬ រថយន្ត​តាក់ស៊ី ជិះ​បន្ត​ពី​ចំណត​រថយន្តក្រុង​ដែល​ខ្លួន​ចុះ​ឆ្ពោះ​ទៅផ្ទះ ឬ ក៏​ជិះ​ពី​ផ្ទះ ទៅ​ចំណត​រថយន្តក្រុង​ដើម្បី​ជិះ​រថយន្តក្រុង​បន្តបាន​យ៉ាង​ងាយស្រួល​។​

​ជួយ​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ និង​តាមរយៈ​ការប្រើប្រាស់​App​។ បង្ហាញ​ព័ត៌មាន​ខ្សែ​រត់​លើ​រថយន្ត ដែល​កំពុង​រត់​។ ពេល​ជ្រើសរើស​ខ្សែ​ណាមួយ បង្ហាញ​តែ​រថយន្ត រត់​លើ​ខ្សែ​នោះ​។​ បង្ហាញ​ព័ត៌មាន​ខ្សែ​ផងដែរ ពេល​ចុច​លើ​ចំណត​ធ្វើឲ្យ​អែប​ដើរ​រលូន​ជាង​មុន​។ ជាមួយនឹង​ការ​ទាញ​យក និង​តម្លើង​កម្មវិធី City Bus ដោយ​ឥតគិតថ្លៃ (Free Download) App Store (iOS) & Play Store (Android): http://onelink.to/citybus ដើម្បី​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រង់ចាំ និង​ជិះ​រថយន្ត​ក្រុង​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114