ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ថៃ បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​២​នាក់ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ ពាក់ព័ន្ធ​ករណី​ឆ្លងដែន​កាប់​ឈើ​គ្រញូង​

ឧ​ត្ត​រ​មានជ័យ​ ៖ នៅថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ នា​វេលា​ម៉ោង​១២​និង​២០​នាទី ​អាជ្ញាធរ​ថៃ​ បា​ន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់ តាម​ច្រក​អន្តរជាតិ​ជាំ មាន​ឈ្មោះ​ដូចខាងក្រោម ​៖

១,​ឈ្មោះ ហៀន រិ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​ចារ ឃុំ​ក​ន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ​។​

២,​ឈ្មោះ អ៊ុំ សំបូរ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​រស់នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​អ្នក​ទាំង​២ ត្រូវបាន​ថៃ​ចាប់​ខ្លួន​ថ្ងៃទី​២៩,០៤,២០១៧ ពីបទ​ឆ្លងដែន​កាប់​ឈើ ចូល​តាម​ច្រក​ចាក់ច្រែង ជាប់គុក​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ីសាកេត ​ប្រទេស​ថៃ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ នៅ​នឹង​មាត់ច្រក​អន្តរជាតិ​ជាំ បាន​ធ្វើ​ការអប់រំ​រួច ក៏បាន​ឲ្យ​វិលត្រឡប់​ទៅ​លំនៅ​ដ្ឋាន​វិញ​៕​

ដោយ​ ៖ ​ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114