ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ​ដឹកនាំ​កម្លាំង​ចម្រុះ​ជិត​១០០​នាក់​ ការពារ​គ្រឿងចក្រ វាយ​កម្ទេច​របង​អត់​ច្បាប់​សង់​លើ​ដី​ក្នុង​តំបន់​អភិវឌ្ឍ​ឫស្សីកែវ

ភ្នំពេញ​ ៖ ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ដឹកនាំ​ដោយ​លោក ស៊ូ​សោ​គន្ធ ​និង​លោក​ប្រាជ្ញ​សីហា​អភិបាល​រងខណ្ឌ​តំណាង​ឲ្យ​លោក​ជា​ពិសី អភិបាលខណ្ឌ​ឫស្សីកែវ ​បាន​ដឹកនាំ កម្លាំង​ចម្រុះ​មាន​​​ប៉ូលិស​ ប៉េអឹម ​ប្រជា​ការពារ​ប្រមាណ​ជា​ជិត​១០០ នាក់​ ដើម្បី​ការពារ​គ្រឿងចក្រ​វាយកម្ទេច របង​សង់​លើ​ដី​អត់​ច្បាប់​មួយ​កន្លែង ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ។

​ការចុះ​វាយកម្ទេច​របង​នេះ​ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៣ ​ខែសីហា​ឆ្នាំ ២០១៩ នៅ​ចំណុច​ភូមិ​ទួល​ពពែ​សង្កាត់ ទួល​សង្កែ ២ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ។​

​គេ​សង្កេតឃើញ​​ថា ​ខណៈ​កម្លាំង​ចុះ​មកដល់​កម្មករ​សំណង់​កំពុងតែ​សាងសង់​របង​នោះ ​បាន​ដាក់​មេ​ប្រូច​បាត់ស្រមោល អស់៕

ដោយ ៖ ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114