ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​សម្តេច​ហ៊ុនសែន​ ៖ ៤​គូ​ដ៏​ជក់ចិត្ត ចាប់​ផ្តើម​ពីថ្ងៃ​ពុធ ទី​១៣ ខែសីហា​នេះ​តទៅ

ការប្រកួត​វគ្គ​ជម្រុះ ៨​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ ២០១៩ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ពុធ ទី​១៣ ខែសីហា នេះ​តទៅ ដោយមាន ៤​គូ នឹងធ្វើ​ការប្រកួត​ក្នុង​ជើង​ទី​១​។

​បឹងកេត ប៉ះ សូល​ទី​ឡូ​អង្គរ
ក្រុម​ទាំងពីរ នឹងត្រូវ​ប្រកួត​ជើង​ទី​១ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ​ទី ១៣ ខែសីហា ដោយមាន​ការផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី​។ មុន​ឡើងមក​ជួបគ្នា​នេះ បឹងកេត បាន​យកឈ្នះ​ខេត្តសៀមរាប ដោយ​លទ្ធផល​សរុប​ពីរ​ជើង ៩-០ ខណៈដែល​សូល​ទី​ឡូ​អង្គរ ឈ្នះ​ខេត្តរតនគិរី សរុប​ពីរ​ជើង ១៥-៦ ។ ក្រុម​ទាំងពីរ ធ្លាប់​ជួបគ្នា​ក្នុង​លី​គ​កំពូល​កម្ពុជា កាលពី​សប្តាហ៍​ទី ១២ ដោយ​ប្រផិត​ប្រ​ផោ​យ​សម្រាប់​លទ្ធផល សូល​ទី​ឡូ ឈ្នះ ៥ ទល់នឹង ៤ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។

ក្រសួងការពារជាតិ ប៉ះ ភ្នំពេញ​ក្រោ​ន
ក្រុម​ទាំងពីរ នឹង​ត្រូវ​ប្រកួត​ជើង​ទី​១ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ពុធ​ទី ១៣ ខែសីហា ដោយមាន​ការផ្សាយ​ផ្ទាល់​លើ​ប៉ុស្តិ៍​ទូរទស្សន៍ BTV ។ មុន​ឡើង​មក​ជួប​គ្នា​នេះ ក្រសួងការពារជាតិ បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប សរុប​ទាំងពីរ​ជើង ៦-៣ ខណៈ​ភ្នំពេញ​ក្រោ​ន ទម្លាក់​កំពង់ចាម សរុប​ពីរ​ជើង ២៤-០ ។ ក្រុម​ទាំងពីរ ធ្លាប់​ជួប​គ្នា​ក្នុង​លី​គ​កំពូល​កម្ពុជា កាលពី​សប្តាហ៍​ទី ១០ ដោយ​កាលនោះ ភ្នំពេញ​ក្រោ​ន​យកឈ្នះ ៣ ទល់នឹង ១ នៅក្នុង​ដី​របស់ខ្លួន​។

​វិសាខា ប៉ះ គិរីវង់​សុខ​សែន​ជ័យ
ក្រុម​ទាំងពីរ នឹងត្រូវ​ប្រកួត​ជើង​ទី​១ នៅ​កីឡដ្ឋាន​វិសាខា វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ពុធ​ទី ១៣ ខែសីហា ដោយមាន​ការផ្សាយ​ផ្ទាល់​លើ Youtube របស់ CNCC ។ មុន​ឡើងមក​ជួបគ្នា​នេះ វិសាខា បាន​យកឈ្នះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទាំងពីរ​ជើង ១០-០ រីឯ គិរីវង់​សុខ​សែន​ជ័យ ទម្លាក់​ក្រុម​ខ្លាំង ណាហ្គា​វើ​ល សរុប​ពីរ​ជើង ២-១ ។ ក្រុម​ទាំងពីរ បាន​ជួប​គ្នា​ក្នុង​លី​គ​កំពូល​កម្ពុជា ទាំងពីរ​ជើង​កន្លងមក​ដោយ​ក្នុងនោះ វិសាខា ឈ្នះ ២-០ ជើង​ទី​១ និង​ឈ្នះ ៤-១ នៅ​ជើង​ទី​២​។

​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ ព្រះខ័ន​រាជ​ស្វាយរៀង
ក្រុម​ទាំងពីរ នឹងត្រូវ​ប្រកួត​ជើង​ទី​១ នៅ​កីឡដ្ឋាន​វិសាខា វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ ខែសីហា ដោយមាន​ការផ្សាយ​ផ្ទាល់​លើ​ប៉ុស្តិ៍​ទូរទស្សន៍ BTV។ មុន​ឡើងមក​ប៉ះគ្នា​នេះ អង្គ​រថា​យ​ហ្គឺ​រ បាន​យកឈ្នះ អគ្គិសនី​កម្ពុជា សរុប​ទាំងពីរ​ជើង ៣-២ ស្រប​ពេល ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ ខេត្ត​ត្បូងឃ្មុំ ដែលជា​ជើងឯក​ថ្នាក់​ខេត្ត សរុប​ពីរ​ជើង ៧ ទល់នឹង ១៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114