ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​មានជ័យ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​ដើម្បី​រក​មធ្យោបាយ​រំដោះ​ទឹក​កុំ​ឲ្យ​លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ

ភ្នំ​ពេ​ញ ៖ លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ខែសីហា​នេះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ទឹក​ដើម្បី​រក​មធ្យោបាយ​រំដោះ​ទឹក​កុំ​ឲ្យ​លិចលង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ពិសេស​សាលារៀន​និង​ទី​អារាម​។

លោក​ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍ថា​ ថ្ងៃនេះ​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅ​ចំណុច​ផ្លូវ​ចូល​សាលា​បថ​មសិ​ក្សា ស ​ឡា ស្ថិត​ក្នុង​ក្រុម​ទី២​ភូមិ​ទ្រា​១​ និង​ប្រឡាយ​ស្ទឹងមានជ័យ​ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

ហើយ​កាលដែល​លោក​អភិបាលខណ្ឌ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​នេះ​ព្រោះ​ទីតាំង​នេះ​តែង​រង​ការ​លិចលង់​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

លោក​អភិបាលខណ្ឌ​បន្ត​ថា ​បើសិនជា​មានការ​លិចលង់​គឺ​លោក​និង​ឲ្យ​គ្រឿង​អិ​ច​ស្កា​វ៉ា​ទឺ​រម​ក​ស្តា​ប្រឡាយ​ដើម្បី​ឲ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ប្រឡាយ​ធំ​ស្ទឹងមានជ័យ​។​ បន្ត​មក​លោក​ពេជ្រ កែវ​មុនី បាន​ចុះទៅ​ពិនិត្យមើល​ការដ្ឋាន​ជីក​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ប្រវែង​សរុប​៤២៥​ម៉ែត្រ​ មានមុខ​កាត់​១​ម៉ែត្រ​ដែល​ស្ថិត​នៅ​ក្បែរ​សាលា​បឋមសិ​ក្សា សឡា នេះដែរ។

លោក​ពេជ្រ កែវ​មុនី បាន​បញ្ជាក់​ថា ​ដោយសារ​តែមាន​ប្រព័ន្ធ​លូ​គ្រប់កន្លែង​ទើប​រដូវវស្សា​ឆ្នាំនេះ​ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃនេះ​ ក៏​តំបន់​ស្ទឹងមានជ័យ​ពុំ​មាន​រង​ការ​លិចលង់​ដូច​ កាលពី​ឆ្នាំ​មុនៗ​នោះ​ឡើយ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114