ព័ត៍មានទាន់​ហេតុការណ៏
Search

ដើម​កញ្ឆា​ស្រស់​ជាង​៧០០​ដើម ត្រូវបាន​ដុតបំផ្លាញ​ចោល​

​បាត់ដំបង ៖ ដើម​កញ្ឆា​ស្រស់​ប្រមាណ​ជាង​៧០០ដើម ដែល​ប្រជាកសិករ​លួច​ដាំ​ខុសច្បាប់​នៅ​ក្នុង​ចម្ការ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប ព្រមទាំង​បាន​ដុត​បំផ្លាញចោល​ផងដែរ។​

កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣រសៀល នៅ​ចំណុច​រណ្តៅ​ម៉ៃ​ខូ ស្ថិតក្នុង ក្រុមទី​៥ ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ដោយ កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​ល្ពៅ។​

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង បាន​ដក​ដើម​កញ្ឆា​ស្រស់ និង​ដុតបំផ្លាញ សរុប​ចំនួន​៧៣០​ដើម ដែល​លួច​ដាំ​ដោយ​ពលរដ្ឋ​ឈ្មោះ យឿន រ៉ើ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។​

ក្រោយពី​បាន​ដុតបំផ្លាញ​ចោល​ដើម​កញ្ឆា​ទាំងនោះ​រួចមក សមត្ថកិច្ច​ជំនាញ បានធ្វើ​កិច្ចសន្យា​អប់រំ ឲ្យ​ពលរដ្ឋ​រូបនោះ បញ្ឈប់​សកម្មភាព​ដាំ​ដុះ​បន្តទៀត ព្រមទាំង បានឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ៕

ដោយ ៖ សោ និយម​រ័​ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114