ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត V1 ក្រឡាប់​ធ្លាក់​ផ្លូវជាតិ​លេខ​៧ ដោយ​ចំណាំង​ភ្លើង​រថយន្ត​១​គ្រឿង​ទៀត ក្នុងស្រុក​ត្បូងឃ្មុំ​

​​ត្បូងឃ្មុំ ៖ ​រថយន្ត V1 មួយ​គ្រឿង បាន​បើក​ក្រឡាប់​ធ្លាក់​ផ្លូវ កាលពី​វេលា​ម៉ោង​១២យប់ ឈានចូល ថ្ងៃទី​១៤ ខែសីហា​ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច លើផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ​រហូតមកដល់ វេលា​ម៉ោង​៨និង​៤០​នាទី​ព្រឹក ថ្ងៃខែ​ខាងលើ ទើប​ស្ទូច​រថយន្ត​នោះ ចេញពី​កន្លែងកើតហេតុ ហើយ ចរាចរណ៍ បាន​ជាធម្មតា​វិញ​។

លោក​វរសេនីយ៍ត្រី គង់ សី​ហុង អធិការ​រង​នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ​បានឲ្យ​ដឹងថា បើ​តាម​ការបំភ្លឺ​ពី​ម្ចាស់​រថយន្ត ម៉ាក វេ អង V1​ពាក់​ស្លាក​លេខ​ភ្នំពេញ 3E -4780 មួយគ្រឿង បាន​ប្រាប់ថា មូល​ហេតុ​ នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​តៃកុង​រថយន្ត ចាំង​ពន្លឺ រថយន្ត​ផ្សេងទៀត ដែល​មកពី​មុខ រួច​ក៏​រេ​ចង្កូត ហើយ​បួង​ចង្កូត​មកវិញ ក៏​ក្រឡាប់​តែម្តង។ ​​ករណី​នេះដែរ មិន​បង្ក របួស​ និង គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នោះ​ទេ ហើយក៏​មិន​បង្ក​ការខូចខាត​ដល់​អ្នកដទៃ​ដែរ។​

បច្ចុប្បន្ន រថយន្ត​រងគ្រោះ​ខាងលើ បាន​ខូចខាត​កម្រិត​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ហៅ​រថយន្ត​ស្ទូច ដឹក​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​សួរនាំ​អ្នកបើកបរ និង​ពិនិត្យ ឯក​សារ ទាក់ទង​នឹង​យានយន្ត​រងគ្រោះ​ថែមទៀត​៕

ដោយ ៖ សាន វិ​ឡែ​ម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114