ព័ត៍មានទាន់​ហេតុការណ៏
Search

ជួប​តារា​ល្បី​លោក​នី​កូ ម្ចាស់​បទ​”Like 1” និង​ទិញ​ទំនិញ​ឈ្នះ​រង្វាន់​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ថ្ងៃ​សៅរ៍ ទី 17 សីហា​នេះ​!

Wow! អស្ចារ្យ​ណាស់ ប្រិយមិត្ត​ណាខ្លះ​អ្នកគាំទ្រ​លោក​នី​កូ ម្ចាស់​បទ “Like 1” និង “​ចូក​មួយ​” ដ៏​ល្បីល្បាញ ចង់​មើល​គាត់​សម្ដែង​ហើយ​ជួប​គាត់​ផ្ទាល់​អត់​? បើ​ចង់ កុំ​ភ្លេច​មក​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​នៅ​ថ្ងៃ​សៅរ៍​ ទី​17 សីហា​ខាងមុខនេះ ចូលរួម​ដោយ​សេរី​ជា​មួយ​នឹង​កម្មវិធី​សប្បាយៗ​និង​រង្វាន់​ជាច្រើន​ទៀតផង​។

​កំលោះ​សង្ហា​ទាក់ភ្នែក ទាក់​បេះដូង​នារីៗ​គ្រប់​វ័យ លោក​នី​កូ​បានរៀបចំ​ជាការ​​សម្ដែង​យ៉ាង​អស្ចារ្យ​ដើម្បី​ចាំ​ស្វាគមន៍​អ្នកគាំទ្រ​និង​ភ្ញៀវ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ហើយដោយ​នេះ​ជា​វត្តមាន​លើកទីមួយ​របស់លោក គាត់​ក៏​នឹងមាន​ជា​ចូលរួម​ដោយ​ពិធីការនី​កំពូល​សម្រស់ អ្នកនាង សុខ សុ​ម៉ា​វ​ត្តី​ចូលរួម​ផងដែរ ដើម្បី​ជា​កិត្តិយស​ក្នុងការ​សម្ពោធ​បើក​កម្មវិធី “​ដំណើរ​ទៅកាន់​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​នា​រដូវភ្លៀង​” រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​អ្នក​ភ្ញៀវ​និង​អតិថិជន​ដែល​បាន​គាំទ្រ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ដែល​ប្រិយមិត្ត​គ្រប់ៗ​គ្នា​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​ដែល​សរុប​ជា​ទឹកប្រាក់​ជិត 1 ម៊ឺ​ន​ដុល្លារ​។

ក្នុងនោះ​រង្វាន់​រួមមាន ម៉ូតូ​ទំនើប 1 រង្វាន់​, ទូទឹកកក 3 រង្វាន់​, នាឡិកាដៃ​ទំនើប 10 រង្វាន់​, ការ​ស្នាក់នៅ​ស​ណ្ធា​គារ​ឯករាជ្យ លំដាប់​ផ្កាយ​ប្រាំ​នៅ​ក្រុងព្រះសីហនុ (​សម្រាប់ 2 នាក់​) 5 រង្វាន់​, ការ​ស្នាក់នៅ​ស​ណ្ធា​គា Olympia City Hotel (​សំរាប់ 2 នាក់​) 5 រង្វាន់ និង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន​ផងដែរ​។​

ចុះ​តើ​ធ្វើយ៉ាងណា​ដើម្បី​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ទាំងអស់នេះ​? ងាយៗ​! គ្រាន់តែ​លោកអ្នក​ចំណាយ $15 នៅក្នុង​ហាង​ណាមួយ ឬ​$10 ទៅលើ​ចំណីអាហារ​ក្នុង​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា (​ការចំណាយ​ត្រូវ​ឋិត​ក្នុង​វិក្កយបត្រ​តែមួយ​) ហើយ​លោកអ្នក​គ្រាន់តែ​បង្ហាញ​វិក្កយបត្រ​ទៅកាន់​បញ្ជរ​សេវា​ព័ត៌មាន​នោះ​លោកអ្នក​នឹង​ទទួលបាន​សន្លឹកឆ្នោត​ផ្សងសំណាង​ភ្លាមៗ​តែម្ដង​។

កម្មវិធី​សម្ពោធ “​ដំណើរ​ទៅកាន់​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​នា​រដូវភ្លៀង​” ជាមួយ​កិត្តិយស​លោក​នី​កូ និង​អ្នកនាង​សុខ សុ​ម៉ា​វ​ត្តី​នេះ​នឹង​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ថ្ងៃ​សៅរ៍ ទី 17 សីហា 2019 នេះ​ចាប់ពី​ម៉ោង 5:30​នាទី​ល្ងាច​ទៅ ហើយ​សម្រាប់​ការទិញ​ទំនិញ​ផ្សងសំណាង​នេះ​វិញ​គឺ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ 17 សីហា​រហូតដល់​ថ្ងៃ 5 តុលា ឆ្នាំ 2019​។

​រួសរាន់​ឡើង​! ទិញ​ទំនិញ​គុណភាព​ល្អៗ ហើយ​មានឱកាស​ឈ្នះ​រង្វាន់​ទៀតរ​កណា​បាន​!

៚​សម្រាប់​ព័ត៌មាន​លំអិត​សូម​ចូលទៅ​កាន់ Facebook Page៖ The Olympia Mall

�� អាសយដ្ឋាន​៖ មហាវិថី​ព្រះ​មុន្នី​រ៉េត (២១៧) ក្នុង​គម្រោង Olympia City ជាប់​ពហុ​កី​ទ្ប​ដ្ឋា​ន​ជាតិ​អូ​ទ្បាំ​ពិ​ក ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114