ព័ត៍មានទាន់​ហេតុការណ៏
Search

ពលករ​ខ្មែរ ​ធ្លាក់​ពីលើ​កម្ពស់​រាប់​សិប​ម៉ែត្រ នៅ​ខេត្ត​ស្រះ​កែវ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

​ប្រទេស​ថៃ ៖ យ៉ាងហោចណាស់​ក៏មាន​ពលករ​ខ្មែរ​ម្នាក់​ដែរ ដែល​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម នៅក្នុង​ទឹកដី​ថៃ និង​មាន​ម្នាក់ទៀត​ រងរបួស​យ៉ាង​ធ្ងន់ធ្ងរ បន្ទប់​ពី​ពួកគេ​បាន​ធ្លាក់​ពីលើ​កន្លែង​ទុកដាក់​វត្ថុធាតុដើម​ក្នុង​រោងចក្រ​មួយ​កន្លែង ក្នុង​ប្រ​ទេ​ថៃ។​

ហេតុការណ៍​ដែល​យើង​ទើប​ទទួលបាន​ពី​សារព័ត៌មាន​ថៃ​នេះ គឺ​បាន​កើតឡើង​

​កាលពី​ល្ងាច​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៩​ នៅក្នុង​រោងចក្រ​ម្សៅ​មី​មួយ​កន្លែង​របស់​ក្រុមហ៊ុន ស្រះកែវ « ចំរើន » ស្ថិតក្នុង​ឃុំ​បាន​កែង ស្រុក​មឿង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ។​

របាយការណ៍​បាន​បន្តថា ក្រោយពេល​ក្រុម​តម្រួត​ចុះទៅពិនិត្យ គេ​សង្កេត​ឃើញថា មាន​មនុស្ស​ម្នាក់​ស្លាប់​នៅក្នុង​ថ្លុកឈាម និង​ម្នាក់ទៀត​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ នៅ​កណ្តាល​បរិវេណ​រោងចក្រ ក្បែរ​បំពង់​ទុយយោ​បញ្ជូន​វត្ថុធាតុដើម​ឡើងទៅ​លើ។​

ក្រោយពី​ពិនិត្យ​ទៅលើ​ឯកសារ គឺ​អ្នក​ទាំងពីរ​ជា​ពលករ​ខ្មែរ ដែល​បាន​ចូលទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ រយៈពេល​ជិត​២ឆ្នាំ​មកហើយ ដោយ​អ្នក​ស្លាប់មាន​ឈ្មោះ PWKHMKAK RATH ហៅ តាក់​វ៉ាន់ ភេទ​ប្រុស អាយុ៣១ឆ្នាំ រីឯ​អ្នករបួស ត្រូវបាន​កម្លាំង​តម្រួត​ថៃ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ សម្ដេច​ព្រះ​យុប​រាជ ស្រះ​កែវ៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114