ព័ត៍មានទាន់​ហេតុការណ៏
Search

ច​ន ច័ន្ទ​លក្ខិណា ទាមទារ​ឲ្យ​មាន​យុត្តិធម៌ ​ខណៈ​សមាគម​សិល្បករ​ខ្មែរ​រៀបចំ​បណ្ដឹង​លើ​មន្ត្រី​យោធា​ឈ្មោះ អ៊ូ រិទ្ធី ករណី​ជេរប្រមាថ

​ភ្នំពេញ ​៖​ ប្រភព​ពី​ខាង​សមាគម​សិល្បករ​ខ្មែរ​ ដែលមាន​ អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ជា​ប្រធាន​បាន​ឲ្យ​ដឹងថា ​បន្ទាប់ពី​ប្រធាន​សមាគម​ស្រី​រូប​នេះ ​រង​នូវ​ការប្រមាថ​មាក់ងាយ​កិត្តិយស​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​បុគ្គល​ម្នាក់​ ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ អ៊ូ រិទ្ធី នោះ​ ពេលនេះ​ជា​ចំណាត់​ការ​សមាគម​បាន​និង​កំពុង​រៀបចំ​បណ្តឹង​តាមផ្លូវ​ច្បាប់​លើ​បុគ្គល​ម្នាក់នេះ​។​

​តារា​សម្តែង​ស្រី​ និង​ជា​ប្រធាន​សមាគម​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ថ្មីៗ​នេះ ​បាន​រង​នូវ​ការប្រមាថ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មន្ត្រី​យោធា​ខាងលើ​អំឡុង​ពេលដែល​នាង​បាន​និង​កំពុងធ្វើការ​Live​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​។​ ពាក្យសម្តី​ដែល​ត្រូវបាន​បុរស​រូបនេះ​Comment​រហូត​ធ្វើ​ឲ្យ​សាមីខ្លួន​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ប្រតិកម្ម​សម្តែង​ការកើត​ទុក្ខ​មិន​សុខចិត្ត​នោះ​ គឺមាន​លក្ខណៈ​បែបនេះ​ថា ​មនុស្ស​ស្រី​ផិត​ប្តី​។​

​បើតាម​ការបញ្ជាក់​ពី​សាមីខ្លួន ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​លើកឡើងថា នាង​ចង់បាន​ភាព​យុត្តិធម៌ ​និង​សូម​ឲ្យ​ច្បាប់​ ត្រូវតែ​ចាត់វិធានការ​លើ​បុគ្គល​រូបនោះ​។​ នាង​និយាយ​ដោយ​ខ្លី​ទៀត​ថាបើ​គ្មាន​យុត្តិធម៌​មកលើ​ខ្ញុំ​ទៀត​ទេ ខ្ញុំ​អស់ជំនឿ​ហើយ​។​ដោយឡែក​បើតាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​លោក ហេង ឡុង ដែល​ត្រូវជា​គូស្នេហ៍​បាន​បញ្ជាក់ដែរថា ​ទាំង​សាមីខ្លួន​និង​លោក​មិនអាច​ទទួលយក​បានទេ​នូវ​សម្តី​ប្រមាថ​ធ្ងន់ធ្ងរ​នេះ ​ដូច្នេះ​សមាគម​នឹង​ដាក់ពាក្យ​បណ្តឹង​លើ​ជន​ខាងលើ​។​

​សូមបញ្ជាក់ថា ​ភ្លាមៗ​ នៃ​ការប្រមាថ​របស់​ម្ចាស់​Account Facebook​ ឈ្មោះ អ៊ូ រិទ្ធី ជា​មន្ត្រី​យោធា​មក​លើ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះដែរ​ លោក ហេង ឡុង បានប្រកាសថា ​ថ្ងៃស្អែក​(១៤​សីហា​)​សមាគម​សិល្បករ​ខ្មែរ នឹង​ប្ដឹង​បុគ្គល​រូបនេះ​ដែល​បាន​ជេរប្រមាថ​មកលើ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ខ្លួន​ជា​មន្ត្រី​យោធា​ឈ្មោះ អ៊ូ រិទ្ធី ដែលជា​មន្ត្រី​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​លោក ហេង ឡុង បាន​បន្ថែមទៀតថា ​លោក​រង់ចាំ​មើលថា​ តើ​ស្ថាប័ន​ក្រសួងការពារជាតិ​ នឹង​ត្រូវ​ចាត់​វិធានការ​យ៉ាងណា​ចំពោះ​បុគ្គល​នេះ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114