ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជុំ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ​និង​សុវត្ថិភាព សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃទី​១៩​ និង​ថ្ងៃទី​២០ ខែ​សីហា​

ឧ​ត្ត​រ​មានជ័យ ​៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កិច្ចប្រជុំ​ស្តីពី ការពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​ដំណើរ​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​សម័យ​ប្រឡង​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត ក្នុងនោះដែរ​ ក៏មាន​ការ​អញ្ជើញ​ចូលរួម ពី​លោក​ស្នងការ​រង និង​លោកនាយ​-​នាយរង​ការិយាល័យ លោក​អធិការ​-​អធិការរង​ក្រុង​-​ស្រុក​ទាំង​៥។​

ក្នុងឱកាស​នោះដែរ លោក​ឧត្ដមសេនីយ៍​ទោ ស្នងការ នគរបាល​ខេត្ត បានដាក់​ផែនការ ការពារ សន្តិ​សុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អប្រសើរ សម្រាប់​ថ្ងៃ​ប្រឡង​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ដោយ​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ ពិសេស​គណៈកម្មការ​ប្រឡង​តាម​មណ្ឌល​នីមួយៗ ដោយ​បែងចែក​ភារកិច្ច​ទទួលខុសត្រូវ​តាម​មុខព្រួញ​ក្នុង និង​ក្រៅ បរិវេណ​ឲ្យ​បាន​ម៉ត់ចត់ ធានា​ការ​យាមកាម​២៤​ម៉ោង​លើស​២៤​ម៉ោង៕​

ដោយ​ ៖ ​ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114