ព័ត៍មានទាន់​ហេតុការណ៏
Search

OPPO សូមចូលរួមចែករំលែកTip ខ្លះៗ សម្រាប់ប្អូនៗដែលត្រៀមប្រលងបាក់ឌុបឆ្នាំ២០១៩

មិនមែនលក់តែត្រឹមទូរស័ព្ទប៉ុណ្ណោះទេក្នុងនោះក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏មានភាពសុទិដ្ឋិនិយមចែករំលែក និង ជម្រុញលើកចិត្តដល់យុវវ័យកម្ពុជាជារឿយៗផងដែរ​! ព្រោះនៅពេលនេះក្រុមហ៊ុនបានសម្រេចផ្តល់ជូនការលេងហ្គេមសប្បាយៗ ងាយៗ ដល់សាធារណជនទាំងអស់ ដើម្បីចូលរួមលើកទឹកចិត្តមិត្តភក្រ័ ឬ សមាជិកគ្រួសាររបស់ពួកគេឲ្យកាន់តែមានកម្លាំងចិត្តបន្ថែមទៀតក្នុងការទៅប្រលងយកសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះប្រកបដោយជំនឿចិត្តខ្ពស់ និង ទទួលបានជោគជ័យ ជាកាដូរលើកទឹកចិត្ត ជារង្វាន់ធំទូរស័ព្ទ OPPO F11 Pro 128GB ដ៏ពេញនិយមផងដែរ។ ក្រៅពីមានកម្មវិធីចូលរួមលេងហ្គេមជាសារធាណៈលើការផ្ញើរសារជូនពរល្អៗសម្រាប់ប្អូនៗដែលជាសិស្សានុសិស្សដែលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០១៩នេះហើយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅកម្ពុជាសូមចូលរួមចែករំលែកនូវ Tip ល្អៗមួយចំនួនដល់ប្អូនៗដើម្បីត្រៀមខ្លួនចូលទៅក្នុងបន្ទប់ប្រលងប្រកបដោយភាពជឿជាក់ផងដែរ។ ទី១គិតថាវាជារឿងធម្មតា៖ ការប្រលងបាក់ឌុបចាប់ផ្តើមរឹងបន្តឹងមិនមែនទើបតែអីឡូវឯណាមែនទេប្អូនៗ? អីញ្ចឹងខ្លាចអីទៀត ទទួលយកវាទៅ ជារឿងងាយបំផុត ព្រោះយើងបានរៀនត្រៀមរួចជាស្រេចរយៈពេលជាង១ឆ្នាំមកហើយ ហើយវាក៏មិនខុសគ្នាពីការប្រលងឆមាសទាំងពីរលើកដែរ ព្រោះលោកគ្រូអ្នកគ្រូ បានបង្រៀនប្អូនៗឲ្យស្គាល់ពីនីតិវិធីក្នុងការប្រលងរួចជាស្រេចទៅហើយ។

ទី២គឹរក្សាសុខភាពខ្លួនឯងឲ្យរឹងមាំដូចសព្វមួយដង៖  អ្វីៗត្រូវធ្វើចិត្តឲ្យដូចធម្មតាទាំងអស់ ញ៉ាំបាន គេងបាន សប្បាយចិត្តធម្មតា ទើបបើកចំហរភាពឆ្លាតរបស់ប្អួនឲ្យកាន់តែស្រលះ គិតអីក៏ចេញដែរ ។ ទី៣អ្នកចេះគឺជាប់៖ ជាឃ្លាមួយដែលលើកឡើងដោយរដ្ឋមន្រ្តីក្រសួងអប់រំ    កម្ពុជា អីញ្ជឹងបើយើងចេះហើយ គ្មានអ្វីជាឧបសគ្គទេប្អូនៗ ប៉ុន្តែអ្នកអត់សូវចេះក៏មិនត្រូវអស់សង្ឃឹមដែរ ប្រឹងឲ្យអស់សមត្ថភាពសរសេរអក្សរឲ្យស្អាត មានរបៀប និង ពេញក្រដាសទៅប្រសើរជាងមិនសរសេរអីសោះ អង្គុយសុញគំនិតនោះ ហេហេហេ ។ ទី៤ពេលប្រលងត្រូវមើលប្រធានឲ្យបានច្បាស់មុនចាប់ផ្តើមធ្វើ៖ ខ្មែរយើងមានពាក្យមួយថា មើលឲ្យជាក់សឹមញាក់ចិញ្ជើម! ដូច្នេះប្អូនៗត្រូវអានហើយ អានទៀត នូវប្រធានបទ ឬ សំណួរដែលចេញមក អានទាល់តែយល់ចាំចាប់ប៊ិចសរសេរ នោះប្អូនៗនឹងបែកគំនិតសរសេរបានកាន់តែច្រើន ។ ទី៥ប្រសិនបើជិតដល់ម៉ោងហើយធ្វើមិនទាន់ចប់ត្រូវធ្វើសំណួរណាដែលមានពិន្ទុច្រើនជាងគេមុន៖ មនុស្សឆ្លាតត្រូវចេះមើលកាលៈទេសៈ អីញ្ចឹងចាំអង្កាល់ទៀត ពេលវេលានៅជាប់នឹងនាឡិកាដៃប្អូនៗហើយ លៃលកវាទៅ! សរសេរចំលើយចូលក្នុងសំណួរណាដែលមានពិន្ទុច្រើនជាងគេមុន បន្ទាប់មកថែមល្បោយលើសំណួរពិន្ទុរតិចតាមក្រោយ។

ទី៦ពេលធ្វើរួចត្រូវចេះផ្ទៀងផ្ទាត់គ្រប់សំណួរទ្បើងវិញ៖ ប្អូនៗមានទម្លាប់ធ្វើអ្វីក៏ដោយ គឺត្រូវចេះត្រួតពិនិត្យឲ្យបានហ្មត់ចត់ ទើបកាត់បន្ថយការខុស និងថែមថយទាន់ពេលវេលា មិនស្តាយក្រោយនោះទេ ។ កុំភ្លេចណាប្អូនៗ ត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបាន ព្រោះ OPPO នឹងមានកាដូរពិសេសជូនចំពោះអ្នកដែលមានពាក្យជូនពរល្អជាងគេបំផុតដល់ប្អូនៗ ថាមិនត្រូវបានទៅលើប្អូនៗជាបេក្ខជនប្រលងក៏ថាបានដែរ ហេហេហេ! ចង់ដឹងច្បាស់សូមចូលទៅកាន់ Page ផ្លូវការរបស់ OPPO អីឡូវនេះទៅ https://www.facebook.com/OPPOCAMBODIA/ ៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114