ព័ត៍មានទាន់​ហេតុការណ៏
Search

ទូរទស្សន៍​ដ៏​វៃឆ្លាត សាម​សុង UHD ភ្ជាប់​ទំនាក់ទំនង និង​ ការកម្សាន្ត​ឥត​ដែន​កំណត់​ជូន​លោកអ្នក​ជានិច្ច!

ភ្នំពេញ​ ៖ ថ្ងៃ​ទី១៤ ខែសីហា ឆ្នាំ ២០១៩ ពេលនេះ​គឺ​ដល់​ពេលដែល​លោកអ្នក​ត្រូវ​ប្តូរ​មក​ទទួលយក​ភាព​រីករាយ ទំនើប​ទាន់សម័យ និង​ការកម្សាន្ត​ដ៏​សម្បូរ​បែប​បំផុត​ជាមួយនឹង​ទូរទស្សន៍​ដ៏​វៃឆ្លាត សាម​សុង UHD ស៊េរី​ទំនើប​ចុងក្រោយ​សម្រាប់​ឆ្នាំ ២០១៩ នេះហើយ​!

​គួរ​បញ្ជាក់​ថា ​ចំណុច​ដ៏​ពិសេស​អស្ចារ្យ​ដែល​បំពាក់​មកជា​មួយ​ទូរទស្សន៍​ដ៏​វៃ​ឆ្លាត សាម​សុង UHD គឺ​ប្រាកដជា​ធ្វើ​ឲ្យ​លោកអ្នក​ពេញចិត្ត និង​មាន​មោទនភាព​ជាមួយនឹង​បែបផែន​ជីវិត​ដ៏​រស់​រវើក​ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយនេះ​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ សាម​សុង UHD ក្លាយ​ទូរទស្សន៍​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​ការរស់នៅ​ដ៏​ស៊ីវិល័យ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​៖

  • Dynamic Crystal Color: អង្រួន​លោកអ្នក​ឱ្យ​ជក់ចិត្ត រីករាយ​ជាមួយ​ពណ៌​ដ៏​ច្បាស់​ត្រជាក់​ភ្នែក និង​រូប​ភាពរស់រវើក​បំផុត​។
  • Performed with 4K UHD Processor:
    ​សម្រាប់​ម៉ូ​ឌែ​ល​នេះ​ ត្រូវ​បាន​បំពាក់​ជាមួយ​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយ​បំផុត​ដ៏​អស្ចារ្យ​ដោយ​ផ្តល់ឱ្យ​លោកអ្នក​ទទួលបាន​នូវ​បទពិសោធន៍​រូបភាព និង​វីដេអូ​កម្រិត 4K​។
  • See even more detail with HDR10+:
    ​បច្ចេកវិទ្យា​ដែល​បំពាក់​មក​ពេលនេះ​គឺ​ផ្តល់​ឲ្យ​លោកអ្នក​រីករាយ​ជាមួយនឹង​រូបភាព ឬ​វីដេអូ​កាន់តែ​លម្អិត ច្បាស់​ល្អ​គ្រប់​ស្ថានភាព​ទាំងអស់​មិន​ថា​នៅ​ទី​ងងឹត ឬ​ភ្លឺ​ឡើយ​!
  • Slim, Sleek, and Clean Cable Solution:
    ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ជាមួយនឹង​រូបរាង​កាន់តែ​ស្តើង ចាំង​រលោង ធន់​! ជាពិសេស​ម៉ូ​ឌែ​ល​នេះ​ត្រូវបាន​អភិវឌ្ឍន៍​យ៉ាង​វៃឆ្លាត​បំផុត​ដោយ​មិនមាន​ភាព​ខ្សែរ​ញ៉េ​រញ៉​ឡើយ​!
  • Airplay 2 Function:
    ​ជាមួយនឹង​មុខងារ​ដែល​បំពាក់​មក​ស្រាប់​នេះ​លោកអ្នក​អាច​ចែករំលែក និង​រីករាយ (Stream and Share Contents) នូវ​ការកម្សាន្ត​ដ៏​ច្រើន​ជាមួយនឹង​ឧបករណ៍​អេឡិចត្រូនិក​របស់ Apple ទៅកាន់​អេក្រង់​ដ៏​ធំ​ភ្លឺ​ច្បាស់​នៃ​ទូរទស្សន៍​ដ៏​វៃឆ្លាត សាម​សុង UHD បាន​ផងដែរ​។ វ៉ូ​វ​…! យ៉ាងម៉េច​ដែរ​? ឡូយ​អត់​?

​ទាំងនេះ​គឺ​គ្រាន់តែ​ចំណុច​ពិសេស​មួយចំនួន​តែប៉ុណ្ណោះ​! នៅមាន​ចំណុច​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​អាចធ្វើ​ឲ្យ​លោកអ្នក​ទទួលបាន​នូវ​រសជាតិ​ជីវិត​កាន់​ទាន់សម័យ និង​កាន់តែ​ងាយស្រួល​! ដើម្បី​ជ្រាប​ឲ្យ​កាន់​តែច្បាស់​អំពី ទូរទស្សន៍​ដ៏​វៃឆ្លាត សាម​សុង UHD សូម​អញ្ជើញ​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​បន្ត​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 បាន៕
កម្ពុជាថ្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114