ព័ត៍មានទាន់​ហេតុការណ៏
Search

U-18 កម្ពុជា ប្រកួត​បង្គ្រប់​កិច្ច​ក្នុង​ពូ​ល B ពាន​យុវជន​អាស៊ាន​ជាមួយ​ម្ចាស់ផ្ទះ វៀតណាម

ក្រុម​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៨​ឆ្នាំ នឹងត្រូវ​ប្រកួត​បង្គ្រប់​កិច្ច​ក្នុង​ពូ​ល នៃ​ពានរង្វាន់​យុវជន​អាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) ជាមួយ​ការប្រកួត​ទល់នឹង​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម ១៨​ឆ្នាំ ប្រចាំ​ពូ​ល B នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ដែល​នឹង​ធ្វើឡើង នៅវេលា​ម៉ោង ៧​និង​៣០​នាទី​ល្ងាច នៅ​កីឡដ្ឋាន Thong Nhat Stadium។

ចាត់ទុកថា​ជាការ​ប្រកួត​បង្គ្រប់កិច្ច​បែបនេះ គឺ​បន្ទាប់ពី យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៨​ឆ្នាំ បាន​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ហើយ កាលពី​ប្រកួត​ទី​៤ ដែល​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង U-18 សិង្ហ​បុរី និង​បាន​រង​បរាជ័យ ៣​ប្រកួត ឈ្នះ ១​ប្រកួត ស្រប​ពេលដែល​បើទោះបីជា​ប្រកួត​នេះ​ឈ្នះ​វៀតណាម ក៏ដោយ ក៏​មិនអាច​មានឱកាស​ឡើងទៅ​ជុំ​បន្ត​បានដែរ​។
​សរុបមក​នៅក្នុង​ពូ​ល​ដែលមាន ៦​ក្រុម​មួយ​នេះ ប្រកួត​ដំបូង​កម្ពុជា បាន​រង​បរាជ័យ ក្រោម​ថ្វី​ជើង ជម្រើសជាតិ​អូស្ត្រាលី​អាយុ​ក្រោម ១៨​ឆ្នាំ ក្នុង​លទ្ធផល ១-៥ ប្រកួត​ទី​២ ឈ្នះ ជម្រើសជាតិ​ថៃ​អាយុ​ក្រោម ១៨​ឆ្នាំ ៣-៤ ប្រកួត​ទី​៣ ចាញ់​ម៉ាឡេស៊ី ៣-០ និង​ប្រកួត​ទី​៤ ចាញ់​សិង្ហ​បុរី ០-១ ខណៈ​ការប្រកួត​នៅសល់តែ ១​ប្រកួត​នេះ ហើយ​គូប្រកួត​ធំៗ​៣ ដូចជា​អូស្ត្រាលី ជាមួយ​ម៉ាឡេស៊ី កំពុង​មាន ៩​ពិន្ទុ​ពេញ​, ខណៈ​វៀតណាម មាន ៧​ពិន្ទុ ហើយ​ត្រូវការ​ឈ្នះ ១​ប្រកួត​ទៀត​ដើម្បី​អាច​រក​ក្រុម​ដែល​ប្រជែង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

កម្ពុជា ដែល​បរាជ័យ ៣​ប្រកួត និង​ឈ្នះ​១ បាន​ធ្វើ​ឲ្យ​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៥ ប្រចាំ​ពូ​ល B ដោយមាន ៣​ពិន្ទុ​ហើយ​ដក​គ្រាប់​បាល់ ៧​គ្រាប់​។ ក្នុង​ពូ​ល B នេះ​អូស្ត្រាលី នៅតែ​បន្ត​ឈរ​នៅ​លេខ​គេ​, លេខ​២ ម៉ាឡេស៊ី មាន​ពិន្ទុ​ស្មើគ្នា តែ​ខុសគ្នា​ត្រង់​គ្រាប់​បាល់​ចំណេញ​, លេខ​៣ ម្ចាស់ផ្ទះ​វៀតណាម ខណៈ​សិង្ហ​បុរី ឡើង​មក​លេខ​៤ កម្ពុជា នៅ​លេខ​៥ និង​ថៃ នៅ​លេខ​៦ មាន ២​ពិន្ទុ​ដូចៗគ្នា។

សូម​បញ្ជាក់​ថា សម្រាប់​ការ​គណនា​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត គឺ​តម្រូវ​យក​ក្រុម​ចំណាត់ថ្នាក់​លេខ​១ ពូ​ល A ឡើង​ជួប លេខ ២​ពូ​ល B និង​លេខ ១​ពូ​ល B ឡើង​ជួប​លេខ ២ ពូ​ល A ដើម្បី​ប្រកួត​រក​ក្រុម​ឈ្នះ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ និង​ក្រុម​ចាញ់​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣​។ សមាសភាព​ក្រុម​ក្នុង​ពូ​ល A វិញ រួមមាន ឥណ្ឌូនេស៊ី​, ព្រុយ​ណេ​, មី​យ៉ាន់​ម៉ា​, ទី​ម័​រ​ខាងកើត​, ឡាវ និង​ហ្វីលីពីន ហើយ ឥណ្ឌូនេស៊ី ជាមួយ​មី​យ៉ាន់​ម៉ា បាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​បន្ត​ជា​ផ្លូវការ​រួចរាល់​ផងដែរ​។

ការប្រកួត​ទាំងអស់​ក្នុង​ពានរង្វាន់ AFF U-18 Championship 2019 នឹងមាន​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ផង​ដែរ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114