ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានីយទូរទស្សន៍​បាយ័ន BTV News និង ETV ទទួល​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់ពូលCក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក ប្រចាំ​ទ្វីបអាស៊ី

​អគ្គនាយកដ្ឋាន​ទូរទស្សន៍​បាយ័ន​, BTV News និង ETV បាន​ទទួល​សិទ្ធិ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ពូលC ក្នុងការ​ប្រកួត​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ វគ្គ​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី ជុំ​ទី​២ ( 2022 FIFA World Cup qualification-AFC ) ក៏ដូចជា វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) នេះ​បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​របស់​ស្ថានីយទូរទស្សន៍ ដែលមាន​៣ ស្ថានីយទូរទស្សន៍​ផ្ទាល់​មួយ​នេះ​។

ការប្រកួត​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ វគ្គ​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី ជុំ​ទី​២ ( 2022 FIFA World Cup qualification-AFC ) ក៏ដូចជា វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) គ្រោង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ តទៅ ដែល​ជា​ការប្រកួត​បើកឆាក នៃ​ពាន​ដែលមាន​ប្រទេស​ចំនួន ៤០ ប្រកួត​ជម្រុះ​មួយ​នេះ ខណៈ​ស្ថានីយ​ទូរទស្សន៍​ទាំង​៣ ខាងលើ​នឹងធ្វើ​ការផ្សាយ​ការប្រកួតក្នុងពូលC​។

សម្រាប់​កម្មវិធី​ប្រកួត​មាន​ចន្លោះ​ថ្ងៃ និង​ខែ ដែលមាន​ដូចជា ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩, ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩, ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩, ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩, ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៩, ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០, ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ និង​ប្រកួត​ចុងក្រោយ ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០ ខណៈ​ជម្រើស​នៃ​ការផ្សាយ​បន្ត​ផ្ទាល់​គឺ​អាស្រ័យទៅលើ ទូរទស្សន៍​ផ្ទាល់​។​

រំលឹក​ផងដែរ​ថា សមាសភាព​ក្រុម​ប្រចាំ​ពូ​ល​ទាំង ៨​ដែល​ត្រូវ​តតាំង​គ្នា រួមមាន ពូ​ល A ចិន​, ស៊ី​រី​, ហ្វីលីពីន​, ម៉ា​ល​ឌី​វ និង​កោះ​ហ្គោ​ម​។ ពូ​ល B មាន អូស្ត្រាលី​, ហ្ស៊​កដា​នី​, ចិន​តៃ​ប៊ិ​, គុយ​វ៉ែត និង​នេ​ប៉ាល់​។ ពូ​ល C អ៊ីរ៉ាក់​, អ៊ីរ៉ង់​, បា​រ៉ែ​ន​, ហុងកុង និង​កម្ពុជា​។ ពូ​ល D មាន​អារ៉ាប​ប៊ីត​សាវ​ឌី​ត​, អ៊ូ​បី​គី​ស្ថាន​, ប៉ា​ឡេ​ស្ទី​ន​, យេ​ម៉ែន និង​សិង្ហ​បុរី​។ ពូ​ល E មាន​បង់​ក្លា​ដេ​ស​, អូ​ម៉​ង​, ឥណ្ឌា​, អា​ហ្វ​ហ្គា​នី​ស្ថាន និង​កាតា​។ ពូ​ល F មាន ជប៉ុន​, គី​ស៊ី​ស្ថាន​, តាជី​គី​ស្ថាន​, មី​យ៉ាន់​ម៉ា និង​ម៉ុង​ហ្គ​លី​។ ពូ​ល G អារ៉ាប់​រួម​, វៀតណាម​, ថៃ​, ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។ ពូ​ល H មាន កូរ៉េខាងត្បូង​, លី​បង់​, កូរ៉េខាងជើង​, តួរ​មី​នី​ស្ថាន និង​ស្រីលង្កា​។

កម្ពុជា ដែល​នៅ​ពូ​ល C ជាមួយ​អ៊ីរ៉ាក់​, អ៊ីរ៉ង់​, បា​រ៉ែ​ន និង​ហុងកុង នោះ​ស្ថានីយ​ទូរទស្សន៍ BTV News នឹង​ផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​តែម្ដង ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។

ជាមួយគ្នា​ផង​ដែរ ស្ថានីយ​ទូរទស្សន៍ BTV News ទើបតែ​ទទួល​បា​ន​សិទ្ធិ​ផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​របស់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ឈុត​ធំ នៅលើ​ឆាក​អន្តរជាតិ ជាមួយនឹង​កិច្ចសន្យា​រយៈពេល ៣​ឆ្នាំ​ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114