ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ប្រកួត​ថ្ងៃ​ពុធ នៃ​វគ្គ​៨​ក្រុម​ចុងក្រោយ Hun Sen Cup 2019 ជើង​ទី​១

ការប្រកួត​ជើង​ទី​១ នៃ​វគ្គ​ជម្រុះ​៨​ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លើក​ទី ១៣ ឆ្នាំ ២០១៩ បានបញ្ចប់​ទៅនា​រាត្រី​ថ្ងៃ​ពុធ ទី​១៤ ខែសីហា​នេះ ដោយ ក្រុម បឹងកេត​, វិសាខា និង ភ្នំពេញ​ក្រោ​ន ដណ្តើមបាន​ជ័យជម្នះ មានសង្ឃឹម​ខ្ពស់​មុន​ទៅលេង​ជើង​ទី​២​។

បឹងកេត ៣-០ សូល​ទី​ឡូ​អង្គរ
ការប្រកួត​ចាប់ផ្តើម​ដោយ​សភាព​តានតឹង​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ ដែល​ក្រុម​ទាំងពីរ​សំរុក​ទៅវិញទៅមក តែ​នៅ​ចុង​ម៉ោង​ទីមួយ បឹងកេត ទទួលបាន​ឱកាស​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ ដោយ​កីឡាករ ចាន់ វឌ្ឍនាកា សម្រេច​ទី ១-០ ក្នុង​វគ្គ​ទី​១​។ នៅ​វគ្គ​ទី​២ ការប្រកួត​កាន់តែ​តានតឹង តែ​បឹងកេត នៅតែ​អាចមាន​ឱកាស​រក​គ្រាប់​បាល់​ទី ២ ដោយ​កីឡាករ ចាន់ វឌ្ឍនាកា ទាត់​បាល់​ចេញពី​ជ្រុង ( Corner-Kick ) បញ្ចូល​ទី​។

​ក្រសួងការពារជាតិ ១-០ ភ្នំពេញ​ក្រោ​ន
ក្រសួងការពារជាតិ អាច​រក​បាន​ជ័យជម្នះ​នៅក្នុង​ជើង​ទី​១​នេះ នៅ​ក្នុង​ដី​របស់​ខ្លួន បន្ទាប់ពី​កីឡាករ​វ័យក្មេង ណា​រ៉ុង កក្កដា បាន​ទាត់​បាល់​បញ្ចូល​ទី​បាន​នៅ​ដើម​វគ្គ​ទី​២​នៃ​ការប្រកួត។ ក្នុង​ការ​ប្រកួត​នេះ​ផងដែរ ក្រុម​ទាំងពីរ​ទទួលបាន​កាត​ក្រហម ដែល​បាត់បង់​កីឡាករ ម្នាក់​១ គឺ ភ្នំពេញ​ក្រោ​ន កីឡាករ អ៊ុក សុធី និង ក្រសួងការពារជាតិ កីឡាករ អ៊ុ​ប កា​មុ​ល។

​វិសាខា ៤-១ គិរីវង់​សុខ​សែន​ជ័យ​
វិសាខា បាន​យកឈ្នះ គិរីវង់ និង​មាន​ក្តី​សង្ឃឹម​ខ្ពស់​សម្រាប់​ទៅ​ជើង​ទី​២ ជាមួយ​នឹង​លទ្ធផល​គ្រាប់​បាល់​ចំណេញ រហូតដល់ ៣​គ្រាប់។ ៤​គ្រាប់​របស់ ពួកគេ រក​បាន​ដោយ​កីឡាករ កែវ សុខ​ផេង ២​គ្រាប់ និង ទិ​ត ឌី​ណា ឆេង ម៉េង ម្នាក់ ១​គ្រាប់​។ សម្រាប់ ១​គ្រាប់​របស់ គិរីវង់​វិញ រក​បាន​ដោយ​កីឡាករ សំ តា​រ៉ា។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ជើង​ទី​១​នេះ នៅសល់ ១​គូ​ទៀត ដែល​នឹងធ្វើ​ការប្រកួត​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ខែសីហា រវាង ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ទល់នឹង ព្រះខ័ន​រាជ​ស្វាយរៀង នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប វេលា​ម៉ោង ៣ និង ៣០​នាទី​រសៀល ផ្សាយ​ផ្ទាល់​ដោយ​ស្ថានីយទូរទស្សន៍ BTV៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114