ព័ត៍មានទាន់​ហេតុការណ៏
Search

ទំនប់​ស្ទាក់​និង​សំណង់​ចែកចាយ​-​ស្ពាន​នៅ​ចំណុច​ឃុំ​ម្សាក្រង ស្រុក​ស្ទោង សម្រេចបាន​ប្រមាណ ៩០​ភាយ​ហើយ​គ្រោង​និង​បញ្ចប់​នាពេល​ខាងមុខនេះ

ភ្នំពេញ​ ៖ ក្រុម​កា​ងារ ជំនាញ សាងសង់​ទំនប់​ស្ទាក់​និង​សំណង់​ចែកចាយ​-​ស្ពាន​នៅ​ចំណុច​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ថ្លែង ថា គិត​មក​ត្រឹម ថ្ងៃទី​១៤​សីហា នេះ ទំនប់​ស្ទាក់​និង​សំណង់​ចែកចាយ​-​ស្ពាន សម្រេច​បាន​ប្រមាណ ៩០% ដោយ​នៅ​សល់​តែ​ការ​ចាក់​ធ្នឹម​ប៉ែក​ខាងលើ​តែប៉ុណ្ណោះ​។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ចុះ​បំពេញបេសកកម្ម​របស់ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ស្រុក​ស្ទោង កន្លងទៅ ពិសេស​គឺ​ដោះស្រាយ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ដោយ​ជីក​ស្រះ​ក្នុង​ពោះ​ស្ទឹង ដែល​ទន្ទឹម​នោះ លោក រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ការសាងសង់​ទំនប់​ស្ទាក់​និង​សំណង់​ចែកចាយ​-​ស្ពាន​នៅ​ចំណុច​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ជា​អាទិភាព​បំផុត​។

ក្រសួង​បាន​បន្ត​ថា ការដ្ឋាន​ត្រូវ​បាន​ចាប់​ដំណើរការ​ជាបន្ទាន់ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩ កន្លង ដែល​គិត​មកដល់ ថ្ងៃ​ទី១៤​សីហា ជា​លទ្ធផល​សម្រេច​បាន​ប្រមាណ ៩០% ដោយ​នៅ​សល់​តែ​ការចាក់​ធ្នឹម​ប៉ែក​ខាងលើ​តែប៉ុណ្ណោះ​។ ក្រសួង​បញ្ជាក់​ថា ទំនប់​ស្ទាក់​និង​សំណង់​ចែកចាយ​-​ស្ពាន​នៅ​ចំណុច​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក្រោយពី​សាងសង់​រួច​នៅ តាម​បណ្តោយ​ស្ទឹង​ស្ទោង ចាប់ពី​សំណង់​មេ ៣០​កញ្ញា​ទឹក​អាច​រក្សា​បាន​លែង​ជួបប្រទះ​នូវ​ភាព​រឹង​ស្ងួត​ដូច​មុន​, ធានា​ទឹក​ដល់​ការស្រោចស្រព​ប៉ែក​ខាងក្រោម ពិសេស​ទៅទៀត​គឺ​ប្រជាពលរដ្ឋ​មាន​ស្ពាន​ថ្មី​ដើម្បី​ឆ្លងកាត់​ជំនួស​ស្ពានឈើ​ចាស់​ ដែល​មាន​សភាព​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114