ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​មេដាយ ឆ្លាក់​ស្ករ​សូកូឡា​ល្អ​បំផុត​មកពី​បារាំង​ នឹង​មក​បង្រៀន​ពី​សិល្បៈ​ដុត​នំ​និង​ធ្វើ​បង្អែម​ដល់​ចុងភៅ​កម្ពុជា

ភ្នំពេញ ​៖ ​លោក Serge Granger ជា​អ្នក​ជំនាញ​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់​ និង​ល្បីល្បាញ​ប្រចាំ​ប្រទេស​បារាំង​ជាង​៤០​ឆ្នាំ​មកហើយ​ខាង​ផ្នែក តុបតែង​រចនា​ស្ករ​សូកូឡា ធ្វើ​នំ​និង​បង្អែម ​នឹង​មក​បង្ហាត់បង្រៀន​ពី​សិល្បៈ​នៃ​ការដុត​នំ​និង​ធ្វើ​បង្អែម​ឲ្យ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ដល់​ក្រុម​ចុងភៅ​របស់​ភោជនីយដ្ឋាន​ខេ​មា​ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនាញ​នេះ​កាន់តែ​ប្រសើរឡើង​ឆ្លើយតប​ទៅនឹង​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​។​

​ការបណ្តុះបណ្តាល​ក្រុមការងារ​របស់​ខេ​មា​នូវ​ជំនាញ​តុបតែង​រចនា​សូកូឡា ធ្វើ​នំ​និង​បង្អែម​សម្រាប់​កម្មវិធី​ដ៏​ពិសេស​អស្ចារ្យ​មួយ​ដែល​បង្ហាញ​នូវ​ឈុត តែ​ពេល​រសៀល​High Tea​ថ្មី ដែល រៀបចំ​ដោយ ក្រុមការងារ​ខេ​មា​ទាំងពីរ​និង​លោក Serge Granger​គឺ​នៅ​ភោជនីយដ្ឋាន ខេ​មា ឡា​ប៉ុស្តិ៍ នៅ​រា​ធ​ធានី​ភ្នំពេញ​សម្រាប់​ថ្ងៃទី ២៤ ខែ សីហា និង​នៅ ខេត្តសៀមរាប ភោជនីយដ្ឋាន ខេ​មា អង្គរ​នៅ ថ្ងៃទី​២៥​ខែសីហា​ខាងមុខ​នេះហើយ​ឈុត​តែ​ពេល​រសៀល​ថ្មី​នេះ នៅ​បន្ត​មាន​វត្តមាន នៅ គ្រប់​ភោជនីយដ្ឋាន​ខេ​មា​នាពេល​ក្រោយៗ​ទៀត​។

ក្នុងនាម​ជា​អ្នក​ដែល​ទទួលបាន​មេដាយ ឆ្លាក់​ស្ករ​សូកូឡា​ល្អ​បំផុត​ប្រចាំ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៩៣ និង​ពានរង្វាន់​ជាច្រើន​ទៀត លោក ហ្គ្រ​ង់​ហ្សេ​រ នឹង​នាំយក​ចំណេះដឹង​និង​ជំនាញ​ខាង​ផ្នែក​តុបតែង​រចនា​បង្អែម ជា​លក្ខណៈ​សិល្បៈ មក​បង្ហាញ​ក្នុង​កម្មវិធី តែ​ពេល​រសៀល​ថ្មី​នេះ​ផងដែរ​។​

នៅក្នុង​កម្មវិធី បើក​ដំណើរការ​ឈុត​តែ​ពេល​រសៀល​ថ្មី​នេះ ភ្ញៀវកិត្តិយស​នឹង​ភ្លក្ស អាហារ ដ៏​ឈ្ងុយឆ្ងាញ់​ពិសា ដូចជា នំ​ម៉ា​កា​រ៉ុ​ន នំ​មា​ឌី​លែ​ន នំ​កា​រ៉ា​មែ​ល នំ​ជែ​លី​រសជាតិ​ផ្លែឈើ នំ​អូ​ប៉េ​រា នំ​ស្ក​ន ចំណិត​ត្រសក់​ជាមួយ​ត្រី​សាល​ម៉ុ​ន ឃី​ស វ៉ុល​ឡូ​វ៉ង់​គ្រឿង​សមុទ្រ សាំង​វិច​ហេម​និង​ឈី​ស និង​ជម្រើស​ដំណាប់​និង​ស្ករ​សូកូឡា​ជា​ច្រើន​មុខ​ទៀត ត្រឹមតែ ៨​ដុល្លារ​++ ប៉ុណ្ណោះ ។​អ្វីដែល​បំភ្លេច​មិនបាន​គឺ ជម្រើស​តែ​ដ៏​ពិសេស​របស់​ខេ​មា​ពី​អ្នក​ជំនា ញ​នៅ​Harney& Sons​។ ឈុត​តែ​ពេល​រសៀល​ដ៏​សម្បូរ​បែបនេះ នឹង​ជា​សុ​បិន​​​អ្នក​និយម​ចូលចិត្ត​ទទួលទាន។

អ្នកជំនាញ​ខាង​តុបតែង​រចនា​សូកូឡា ធ្វើ​នំ​បង្អែម លោក Serge Granger នឹង សូម​លោកអ្នក​អ​ព្ជើ​ា​ញ​កក់​កន្លែង​ជាមុន​តាមរយៈ www.khema.asia or call 015 841 888 for Khéma La Poste ឬ 015 416 888 for Khéma Angkor.​។​

​គួរបញ្ជាក់​ថា​លោក Serge Granger ទទួលបាន​កិត្តិនាម​ជា “Meilleur Ouvrier de France” ខាង​ផ្នែក​តុបតែង​រចនា​នំ​សូកូឡា​ល្អ​បំផុត​ប្រចាំ​ប្រទេស​បារាំង​ឆ្នាំ​1993​។​ជា​សមាជិក​“Académie française du Chocolat et de la Confiserie”​។​ប្រធានកិត្តិយស​នៃ​សមាគម “Tradition gourmande” តាំងពី​ឆ្នាំ​1991​ជា​អតីត​អ្នក​ដុត​នំ​និង​ធ្វើ​សូកូឡា​នៅ Mont Richard ប្រទេស​បារាំង​ជាង​33​ឆ្នាំ ហើយ​បច្ចុប្បន្ន​ជា​អ្នក​ប្រឹក្សា អន្តរជាតិ​និង​គ្រូបង្រៀន​ផងដែរ​។​

ចំណែក​ភោជនីយដ្ឋាន​ខេ​មា​ផ្តល់ជូន​នូវ​បទពិសោធន៍​ល្អ​មួយ ចំពោះ​លោកអ្នក​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​បែប​អឺរ៉ុប​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​។ ខេ​មា គឺជា​កន្លែង​ទំនាក់ទំនង​សង្គម​យ៉ាង​ពិសេស​សម្រាប់​លោកអ្នក​ដែល​ចង់​ចំណាយ​ពេលវេលា​ដ៏​មាន​តំលៃ​របស់ខ្លួន​ជាមួយ​មិត្ត​ភ័ក្ត្រ ឬ​ក្រុមគ្រួសារ ទទួលទាន​អាហារ​ឈ្ងុយឆ្ងាញ់ ដែលមាន​តំលៃ​សមរម្យ​បំផុត​។​ពិសេស​ជាងនេះទៀត ក៏មាន​លក់​ឈី​ស​ដែលមាន​គុណភាព​ខ្ពស់​នាំចូល​ពី​បរទេស សាច់​ចំណិត​បន្ទៈ​ស្តើងៗ នំ​បុ័ង​ដុត​ថ្មីៗ នំ​ខេ​ក ជាច្រើន​មុខ​ផ្សេងៗ ដែល​លោកអ្នក អាច​រីករាយ​ទទួលទាន​នៅក្នុង​ភោជនីយដ្ឋាន វិច​ខ្ចប់​ទៅផ្ទះ ឬ សម្រាប់​កម្មវិធី​ជប់លៀង​នៅ​ខាងក្រៅ៕

ដោយ ៖ សំអឿន

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114