ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡា​កា​រ៉ា​តេ​របស់​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា​ ដណ្តើម​មេដាយ​៩​គ្រឿង​

​ក្រុមកីឡា​របស់​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា ដណ្តើម​មេដាយ​បន្ថែម​ទៀតហើយ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នគរបាល​ពិភពលោក​លើក​ទី​១៨ The 18th World Police and Fire Games​នៅ​ខេត្ត Cheng Du នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។​

​បើតាម​សេចក្ដីរាយការណ៍ឲ្យដឹងពី​ប្រទេស​ចិន​មក​នោះ​ថា ក្រុមកីឡា​កា​រ៉ា​តេ​របស់​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា ដែល​ឆ្លងកាត់​ការប្រកួត​រយៈពេល​២​ថ្ងៃនេះ ដណ្ដើមបាន​មេដាយ​ចំនួន ៩ គ្រឿង ក្នុងនោះ មេដាយមាស ៧ និង ប្រាក់ ២ ដោយ​ប្រកួត​លើ​ប្រភេទ​វិញ្ញាសា​ខុសៗ​គ្នា ដូចជា ៖

១ .​កីឡាការិនី ស៊ីម ស្រី​នី​ន ប្រកួត​លើ​វិញ្ញាសា កាតា​ឯកត្តជន អាយុ​១៨ ឆ្នាំ ឡើងទៅ ដណ្ដើមបាន មេដាយមាស១។

២ .​កីឡាការិនី ឆន ស្រី​ភា ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៥៥​គីឡូក្រាម ដណ្ដើមបាន​មេដាយ មាស ១។

៣ .​កីឡាការិនី ផុន គីម​ស្រៀ​ង ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៦០ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១។

៤ .​កីឡាករ ឆេង ច​ន្ទ័​ដា​រ៉ា​រតនៈ ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន ៦៥​គីឡូក្រាម ដណ្ដើមបាន​មេដាយប្រាក់ ១។

៥ .​កីឡាករ គីម សុវណ្ណារ៉ា ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៧០​គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១។

៦ .​កីឡាករ ហន ឆា​នី ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៧៥ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១។

៧ .​កីឡាករ កាក់ សីលា​បញ្ញា ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៨០ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១។

៨ .​ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ក្រុម​បុរស អាយុ​១៨​ឆ្នាំ​ឡើងទៅ ដណ្ដើមបាន​មេដាយមាស ១ ក្នុងនោះ​មាន កីឡាករ ឡា​ច ច​ន្ទ័​ដា​រ៉ា​, កាក់ សីលា​បញ្ញា​, ហន ឆា​នី​, គីម សុវណ្ណារ៉ា និង ឆេង ច​ន្ទ័​ដា​រ៉ា​រតនៈ ។​

៩ . ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ក្រុម​នារី អាយុ​១៨​ឆ្នាំ​ឡើងទៅ ដណ្ដើមបាន​មេដាយប្រាក់ ១ ក្នុងនោះ​មាន​កីឡាការិនី​, ឆន ស្រី​ភា​, ផុន គិ​ម​ស្រៀ​ន និង ស៊ីម ស្រី​នី​ន៕

​ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114