ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួន​ក្រុម​ម៉ាហ្វីយ៉ា​ចិន​១២៧​នាក់​នៅ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ ៖ ព័ត៌មាន​បឋម​ពី​ខេត្ត​ព្រះសីហនុ​បានអោយដឹងថា​ នៅ​រសៀល​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៩​នេះ មាន​បុរស ស្ត្រីជន​ជាតិចិន​ចំនួន ១២៧​នាក់ ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ វី អូ អាយ ភី (VOIP) ។

ក្នុងចំណោម​ជនសង្ស័យ​ទាំង​១២៧​នាក់ មាន​ស្ត្រី​ចិន​ចំនួន​១០​នាក់​ផងដែរ ហើយ​ ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ម៉ាហ្វីយ៉ា​ចិន​នេះ ​ធ្វើឡើង​នៅ​សង្កាត់​លេខ​២ និង​សង្កាត់​លេខ​៣ ខេត្ត​ព្រះសីហនុ។

ឥឡូវនេះ​ជនសង្ស័យ​ទាំង​១២៧​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​សម្រេច​តាមច្បាប់៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114