ព័ត៍មានទាន់​ហេតុការណ៏
Search

យីហោ​ល្បី Swarovski ចេញមុខ​សុំទោស​ប្រទេស​ចិន

ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ​ល្បីឈ្មោះ​របស់​អូស្ត្រាលី Swarovski នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ចេញមុខ​សុំទោស​ចំពោះ​ការធ្វើឱ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ដល់​ប្រជាជន​ចិន​ក្រោយពី​បាន​ហៅ​ក្រុង​ហុងកុង​ថា​ជា​ប្រទេស​ដាច់ដោយឡែក​មួយ​នៅលើ​វិ​ប​សាយ​របស់ខ្លួន​និង​បាន​ក្លាយជា​ម៉ាក​យីហោ​ប្រណីត​ចុងក្រោយ​បំផុត​ដែល​ស្ថិតក្រោម​កម្ដៅ​ភ្លើងកំហឹង​ក្នុងប្រទេស​ចិន​។​

​ការសុំ​ទោស​ពី​ក្រុមហ៊ុន​អលង្ការ​នេះ​បាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន​ប្រណីត​ជាច្រើន​ទៀត​បាន​ចេញមុខ​សុំទោស​ចំពោះ​កំហុស​ដែល​បាន​បិទ​ស្លាក​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​គឺ​ក្រុង​ហុងកុង​និង​ម៉ា​កាវ​ក៏ដូចជា​កោះ​តៃវ៉ាន់​ផងដែរ​។​

​ក្រុង​ហុងកុង​បាន​ក្លាយជា​កម្មវិធី​ដ៏​រសើប​មួយ​ចំពោះ​ក្រុង​ប៉េកាំង​ដោយមាន​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អស់​រយៈពេល​ជាច្រើន​ខែ​ហើយ​ម៉ាក​យីហោ​អន្តរជាតិ​នានា​ក៏ត្រូវ​ជាប់​ក្នុង​ភ្លើងកំហឹង​ផងដែរ​។​

​ក្រុមហ៊ុន​គ្រឿងអលង្ការ​ខាងលើ​បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គា​រថា “​យើង​ពិតជា​សុំទោស​ដល់​ប្រជាជន​ចិន​ពិតមែន​ដែល​បាន​ឈឺចាប់​បែបនេះ​។​”

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​ក៏បាន​បាត់បង់​ការគាំទ្រ​ពី​ទូត​សុ​ឆន្ទៈ​របស់ខ្លួន​ផងដែរ​គឺ​តារា​សម្ដែង​ល្បីឈ្មោះ​របស់​ចិន​អ្នកនាង Jiang Shuying​ព្រោះតែ​ជម្លោះ​ដ៏​ស៊ីជម្រៅ​នេះដែរ​។​

​អតិថិជន​ម្នាក់​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Weibo ថា “​ខ្ញុំ​នឹង​ឈប់​ទិញ​ម៉ាក​នេះ​ទៀតហើយ​”៕ AFP

​ដោយ ៖ តរុណី​

​​​​​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114