ព័ត៍មានទាន់​ហេតុការណ៏
Search

៧​ខែ កម្ពុជា​បាន​នាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​៣០​ម៉ឺន​តោន ប្រទេស​ចិន​ជា​ប្រទេស​នាំមុខគេ ក្នុង​ការនាំ​អង្គ​ចូល​

ភ្នំពេញ ​៖ ក្នុង​រយៈពេល ៧​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ អង្ករ​កម្ពុជា​បាន​នាំ លក់​ទៅ​ក្នុង​ទីផ្សារ​ប្រមាណ​៥០​ប្រទេស​នៅ​លើ​ពិភពលោក មាន​ចំនួន ៣០​ម៉ឺន​តោន ចំនួន​នេះ បើ​ធៀប នឹង​រយៈពេល​ដូចគ្នា ឆ្នាំ២០១៨ មាន​ចំនួន​២៩៧,០៨០​តោន កើតឡើង​តិចតួច​ប៉ុណ្ណោះ។

យោង​តាម របាយការណ៍​ផ្លូវការ​របស់​លេខាធិការដ្ឋាន ច្រក​ចេញ​ចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ដែល​អង្គភាព​យើង​ទើប​និង​ទទួល​បាន នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ២០១៩​នេះ​ បាន​បញ្ជាក់​ថា ចាប់ពី​ខែមករា ដល់ ខែកក្កដា ឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​អង្ករ​បាន​៣០៨,០១៣​តោន កើន​ឡើង​៣.៧០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៨ មាន​ចំនួន​២៩៧,០៨០​តោន​។

បើ​តាម​របាយការណ៍​ទិសដៅ​នាំចេញ​អង្ករ របស់​កម្ពុជា​ច្រើនជាង​គេ គឺ​ប្រទេស​ចិន ដែល​មាន​ចំនួន​១២៣,៣៦១​តោន ខណៈ​ដែល​ប្រទេស​នេះ ផ្តល់​កូតា​នាំចេញ​ឲ្យ​កម្ពុជា រហូតដល់​៤០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ក៏ដោយ ក៏​ការនាំចេញ​មិនទាន់​សម្រេច បាន​តាម​គោលដៅ​ឡើយ​។​កន្លងមក ប្រទេស​សហគមន៍​អឺរ៉ុប ធ្លាប់តែ​ជា​គោលដៅ​ធំ​ទី​១ ប៉ុន្តែ​ឥឡូវ​គោលដៅ​ធំ​ទី​២ ដែល​មាន​ចំនួន​១០៤,៧៥៦​តោន បន្ទាប់ពី​សហគមន៍​នេះ បានសម្រេច​គិត​ពន្ធ​នាំចេញ​អង្ករ របស់​កម្ពុជា​រយៈពេល​៣​ឆ្នាំ (២០១៩-២០២១)​។

សូម​ជម្រាប​ថា អង្ករ​កម្ពុជា​បាន​លក់​ទៅ​ក្នុង​ទីផ្សារ​ប្រមាណ​៥០​ប្រទេស​នៅលើ​ពិភពលោក​។ ដោយឡែក​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​មាន​ចំនួន​៧៦​ក្រុមហ៊ុន​។ នៅ​ឆ្នាំ​២០១៨ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៦០​ម៉ឺន​តោន​៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114