ព័ត៍មានទាន់​ហេតុការណ៏
Search

តាម​ចាប់​បិសាច​តណ្ហា ​ប្រហារ​ព្រហ្មចារី​កូនស្រី​បង្កើត

កំពង់ចាម​ ៖ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ នៅ​ថ្ងៃទី​16​ ខែសីហា ​ឆ្នាំ​2019​នេះ​បាននិងកំពុង​តាម​ប្រមាញ់​បុរស​ជា​ឪពុក​ម្នាក់ ដែល​បាន​ក្លាយជា​បិសាច​តណ្ហា​ ដោយ​បាន​ប្រហារ​ព្រហ្មចារី​កូនស្រី​បង្កើត​របស់ខ្លួន​ដែល​គ្នា​មា​ន​វ័យ​ជា​កុមារី​ត្រឹមតែ​អាយុ​12​ឆ្នាំ​ប៉ុណ្ណោះ​។​

ប៉ូលិស​បានឲ្យ​ដឹងថា ករណី​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ សមត្ថកិច្ច​ទើបតែ​ដឹង​នៅ​ថ្ងៃទី​16 ​ខែសីហា ​ឆ្នាំ​2019​ វេលា​ម៉ោង​6​ ដោយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ម្លូ​បានទ​ទួល​ព័ត៌មាន​ពី​ឈ្មោះ​ហ៊ ​ស ឃ ភេទ​ស្រី​ អាយុ​31​ឆ្នាំ​ ជាតិខ្មែរ​ទីលំនៅ​ភូមិ​សំរង​ ឃុំ​អូរ​ម្លូ​ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ​ត្រូវជា​ម្ដាយមីង​កុមារី​រងគ្រោះ​ឈ្មោះ​(​ស ណ​) អាយុ​12​ឆ្នាំ​ ជន​ជាតិខ្មែ​បាន​រាយការណ៍​ថា ​នៅ​ថ្ងៃទី​15 ​ខែ​សីហា ​ឆ្នាំ​2019​ វេលា​ម៉ោង​14និង​00​នាទី​ នៅ​ចំណុច​ក្នុងព្រៃ​ខាងកើត​ ភូមិ​សំរោង ​ឃុំ​អូរ​ម្លូ​ ស្រុក​ស្ទឹង​ត្រង់ មានឈ្មោះ​សៅ​ នឿន ​អាយុ​36​ឆ្នាំ​ ត្រូវជា​ឪពុក​បង្កើត​កុមារី​រងគ្រោះ ​បាន​ធ្វើ​សកម្មភាព​វាយ​កូន​01 ដៃ​ចំ​ទ្រូង​ ហើយ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​។​

​ក្រោយពី​រំលោភ​ហើយ​ ដល់​វេលា​ម៉ោង​16​ថ្ងៃ​ដដែល ឈ្មោះ​សៅ​ នឿន​ ជា​ឪពុក បាន​នាំ​កូនស្រី​រង​គ្រោះ​ត្រឡប់ទៅផ្ទះ​វិញ​។​

រហូតដល់​វេលា​ម៉ោង​20 ថ្ងៃ​ដដែល​ ឈ្មោះ​សៅ​ នឿន ​ជា​ឪពុក​បាន​រត់គេចខ្លួន​បាត់ ពេលនោះ​ទើប​កុមារី​រងគ្រោះ​ហ៊ាន​និយាយ​រឿង​ប្រាប់​ម្ដាយមីង។

កុមារី​រងគ្រោះ​បានឲ្យ​ដឹង​ថា​ ថ្ងៃ​កើតហេតុ​ ម្តាយ​របស់​នាង​មិន​នៅផ្ទះ ហើយ​ឪពុក​នាង​ ក៏បាន​ហៅ​នាង​ជា​កូន​ចូល​ព្រៃ ​ដើម្បី​គោះ​សត្វ​អង្ក្រង យក​មក​ធ្វើ​ម្ហូប។ ពេលនោះ​ឪពុក​នាង​បាន​ចាប់​ឱប ​និង​បម្រុង​ធ្វើ​សកម្មភាព​អាក្រក់​ តែ​នាង​មិន​ព្រម ស្រាប់តែ​ឪពុក​របស់​នាង​ក៏បាន​វាយ​នាង​ជា​កូន​មួយ​ដៃ​ចំពោះ​ ហើយ​ចាប់រំលោភ​បាន​សម្រេច​តែម្ដង​។​

ប៉ូលិស​បាន​បន្តថា ករណីនេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​ម្លូ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ពៅ​ លឹម​ស៊ា​ង​ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​បាន​ចុះ​ដល់​កន្លែងកើតហេតុ ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ​និង​ចង​ក្រង​សំណុំរឿង​តាម​នីតិវិធី ហើយ​បានដាក់​កម្លាំង​តាម​រុករក​ជនសង្ស័យ​។​

បច្ចុប្បន្ន​ សមត្ថកិច្ច ​បា​ន​ឲ្យ​ក្រុមគ្រួសារ​បញ្ជូន​កុមារី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ហើយ​ ដើម្បី​ពិនិត្យ​ព្យាបាល​៕

ដោយ ៖ អ សុផល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114