ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​១៧​នាក់​បាត់​ខ្លួន​ក្នុង​ការបាក់​ដី​នៅ​ភាគ​និរតី​ប្រទេស ចិន

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឲ្យ​ដឹងថា កម្មករ​ជាច្រើន​នាក់​នៅតែ​បន្ត​បាត់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​ការបាក់​ដី​នៅ​ភាគ​និរតី​ប្រទេស​ចិន​បាន​កប់​ផ្នែក​មួយ​នៃ​ផ្លូវដែក​ដែល​កំពុង​ជួសជុល​។​

​សារព័ត៌មាន China Daily បាន​រាយការណ៍​ថា អ្នក​បាត់​ខ្លួន​ទាំង​១៧​នាក់​គឺ​កំពុង​បំពេញការងារ​ថែទាំ​នៅលើ​ផ្លូវដែក​កាលពី​ថ្ងៃ​ពុធ​នៅពេលដែល​ដី​ទួល​ខាងលើ​ពួកគេ​បាន​បាញ់​ចុះ​។​

​សាក្សី​ម្នាក់​បាន​ប្រាប់​កាសែត​នេះ​ថា ការបាក់​ដី​នៅក្នុង​ស្រុក Ganluo នៃ​ខេត្ត​ស៊ី​ឈួន​បានកើត​ឡើង​យ៉ាង​ឆាប់រហ័ស​។​

​លោក Chen Kun មន្ត្រី​មកពី​ក្រុមហ៊ុន China Railway Chengdu Group បាន​និយាយថា “​ខ្ញុំ​បានឃើញ​ចលនា​ចម្លែក​មួ​យ​នៅលើ​ជម្រាលភ្នំ​បន្ទាប់ពី​ឡាន​ដឹកទំនិញ​ឆ្លងកាត់​ហើយ​ខ្ញុំ​បាន​ស្រែកប្រាប់​ឲ្យ​អ្នក​រាល់គ្នា​រត់​”​។​

​លោក Chen បាន​ប្រាប់​កាសែត China Daily ថា “​ដុំថ្ម​និង​ភក់​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ត្រឹម​២ ឬ​៣​វិនាទី​ប៉ុណ្ណោះ​” ។​

​កាសែត​នេះ​បាន​ចុះផ្សាយ​ថា ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុងដំណើរការ​ខណៈ​កម្មករ​ចំនួន​១១ នាក់​បាន​ទាញ​ចេញពី​គំនរ​បាក់បែក​។​

​គួរ​បញ្ជក់​ថា តំបន់​នេះ​ត្រូវបាន​រងគ្រោះ​ដោយ​ការបាក់​ដី​ជាច្រើនលើក​អំឡុង​រដូវ​ក្តៅ​នេះ​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​ដី​ទួល​នៅក្នុង​តំបន់ភ្នំ​បាក់​ចុះ​។​

​នៅ​កន្លែង​ផ្សេងទៀត​ក្នុងប្រទេស​ចិន រដូវ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​។​

​កាលពី​សប្តាហ៍​មុន មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​ស្លាប់​នៅក្នុង​ការបាក់​ដី​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ទីក្រុង​ឆ្នេរ Wenzhou នៅពេល​វា​រង​ការវាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង Lekima​។

​នៅ​ខែកក្កដា មនុស្ស​យ៉ាងតិច​៤២​នាក់​បាន​ស្លាប់​ដោយ​ការបាក់​ដី​ដែល​បាន​កប់​ភូមិ​មួយ​ក្នុង​ខេត្ត Guizhou៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114