ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019៖ សប្ដាហ៍​ទី​២០ សូល​ទី​ឡូ ប៉ះ​គីរីវង់ តំណាលគ្នា​យុវជន​បាទី ទទួល ទ័ព និង​ណាហ្គា​វើលដ៍ ស្វាគមន៍ អគ្គិសនី​កម្ពុជា

ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា សប្តាហ៍​ទី ២០ បាន​ចូល​មក​ដល់​បន្ត​ទៀតហើយ ដោយមាន​ការប្រកួត​ចំនួន ៣​គូ ពោល​គឺ សូល​ទី​ឡូ​អង្គរ ប៉ះ​គីរីវង់​សុខ​សែន​ជ័យ ដំណាល​គ្នា​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ទទួល ក្រសួងការពារជាតិ (​ទ័ព​) និង​ណាហ្គា​វើ​លដ៍ ស្វាគមន៍ អគ្គិសនី​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែសីហា ឆ្នាំ​២០១៩​។​

សូល​ទី​ឡូ​អង្គរ ប៉ះ​គីរីវង់​សុខ​សែន​ជ័យ
ក្រុម​ទាំងពីរ នឹងត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​ដោយ​ទំព័រ ផ្សាយ​ផ្ទាល់​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី​។

បច្ចុប្បន្ន សូល​ទី​ឡូ​អង្គរ ស្ថិតនៅ​លេខ​៩ មាន ២២​ពិន្ទុ ក្រោយ​ប្រកួត​ឈ្នះ​៦ ស្មើ​៤ និង​ចាញ់​៩​លើក ខណៈ​ប្រកួត​ចុងក្រោយ ក្រសួងការពារជាតិ ២-០​។ រីឯ​គីរីវង់​សុខ​សែន​ជ័យ បច្ចុប្បន្ន មាន ២១​ពិន្ទុ ឈរ​លេខ​រៀង​ទី ១០ ក្រោយ​ប្រកួត​ឈ្នះ​៧ មិនដែល​ស្មើ និង​ចាញ់​១២​។ ជំនួប​កាលពី​ជើង​ទី​១ រវាង​ក្រុម​ទាំងពីរ គឺ គីរីវង់​សុខ​សែន​ជ័យ រង​បរាជ័យ​ក្រោម​ថ្វី​ជើង សូល​ទី​ឡូ​អង្គរ ០-១​។

យុវជន​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ ប៉ះ ក្រសួងការពារជាតិ
​ក្រុម​ទាំងពីរ នឹងត្រូវ​ប្រកួត​នៅ​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ដោយមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ BTV News​។

យុវជន​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​លេខ​រៀង​ទី​១៤ បាត​តារាង ក្រោយ​ប្រកួត​១៩ ដង ឈ្នះ​តែម្ដង​គត់ និង​ចាញ់​ដល់​ទៅ​១៨​ដង ខណៈ​ប្រកួត​ចុងក្រោយ​ចាញ់ បឹងកេត ៦-០​។ ដោយឡែក​ក្រសួងការពារជាតិ បច្ចុប្បន្ន​ឈរ​នៅ​លេខ​៧ ក្រោយ​ប្រកួត​១៩​ដង ឈ្នះ​១០ ស្មើ​២ និង​ចាញ់ ៧ មាន​១៦​ពិន្ទុ​ក្នុង​ដៃ និង​ប្រកួត​ចុងក្រោយ​បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ២-០​។ ជួបគ្នា​កាលពី​ជើង​ទី​១ រវាង​ក្រុម​ទាំងពីរ​គឺ ក្រសួងការពារជាតិ យកឈ្នះ ៤-៣​។

ណាហ្គា​វើ​លដ៍ ប៉ះ អគ្គិសនី​កម្ពុជា
​ជំនួប​រវាង​ក្រុម​ទាំងពីរ​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) វេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច ដោយមាន​ការផ្សាយ​ផ្ទាល់​តាម Youtube គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា។

ណាហ្គា​វើ​លដ៍ ដែល ២​ប្រកួត​ចុងក្រោយ​ធ្វើ​ពុំ​សូវ​បានល្អ​នៅ ២​ប្រកួត​ចុងក្រោយ​បាន​នឹង​កំពុង​ឈរ​នៅ​លេខ​៣ ដោយមាន ៤១​ពិន្ទុ​ក្នុង​ដៃ ពី​ការប្រកួត​១៩​ដង ឈ្នះ​១៣ ស្មើ​២ និង​ចាញ់​៤ ដង ខណៈ​ប្រកួត​ចុងក្រោយ​បាន​ស្មើ​ជាមួយ ភ្នំពេញ​ក្រោ​ន ២-២​។ ដោយឡែក​អគ្គិសនី​កម្ពុជា បច្ចុប្បន្ន​ឈរ​នៅ​លេខ​១២ ក្រោយ ១៩​ប្រកួត​កន្លងមកនេះ ឈ្នះ​៥ ស្មើ​១ និង​ចាញ់​១៣ មាន ១៦​ពិន្ទុ ហើយ​ប្រកួត​ចុងក្រោយ​បាន​ចាញ់ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ១-២ លើដី​ខ្លួនឯង​។ បញ្ជាក់ថា ប្រកួត​ចុងក្រោយ​រវាង​ក្រុម​ទាំង ២ ណាហ្គា​វើ​លដ៍ ឈ្នះ អគ្គិសនី​កម្ពុជា ០-៣៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114