ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​អ្នកគ្រប់គ្រង​សាច់ប្រាក់​មីក្រូហិរញ្ញវត្ថុ LOLC​ ឡើង​តុលាការ​

​ភ្នំពេញ ៖ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ​បាន​ចាប់​ផ្ដើម​សាកសួរ​ស្ត្រី​ម្នាក់ ​ជា​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​L.O.L.C​ ដែល​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​លើ​ទំនុក​ចិត្ត។

ជនសង្ស័យ​ឈ្មោះ ស៊ង សុខុម អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​ហិរញ្ញវត្ថុ L.O.L.C ។​ ក្រុមហ៊ុន​នេះ​ បាន​ប្ដឹង​ថា​បាន​បាត់​ប្រាក់​ចំនួន​២០០០០​ដុល្លារ​(២​ម៉ឺន​) នៅ​ចំណុច​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​L.O.L.C ស្ថិត​នៅ​ផ្លូវ​លេខ ២៧១ ភូមិ​ក្បាល​ទំនប់​១ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌ​មានជ័យ ដោយសារ​ការ​លួចបន្លំ​របស់​អ្នកគ្រប់គ្រង​សាច់ប្រាក់ ហើយ​ខ្លួន​ទើបតែ​រក​ភស្តុតាង​ឃើញថា​ បុគ្គលិក​ក្រុមហ៊ុន​ជា​អ្នក​បន្លំ​លួច​ប្រាក់​នោះ។​

ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ស៊ង សុខុម ភេទ​ស្រី អាយុ​៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​L.O.L.C ផ្នែក​បេឡា​គណនេយ្យ។​

​ចំណែក​ដើមបណ្ដឹង​ឈ្មោះ​ស៊ិន សុ​ភី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៤០V ផ្លូវ​លេខ​៧ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្​ឌដង្កោ ​មុខរបរ​ជា​ប្រធាន​ផ្នែក​បុគ្គលិក​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ L.O.L.C ផ្នែក​ប្រតិបត្តិការ (​តំណាង​នាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​L.O.L.C )៕

ដោយ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114