ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្តក្រុង​ បោះពួយ​បុក​ស្ត្រី​ម្នាក់​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ស្រុក​សូទ្រនិគម​

សៀមរាប ​៖ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០៧​និង​៣០​នាទី យប់ ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​ឯកជន បុក​ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ។​

លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​អ៊ែ​រ៉ូ​ស្ពេស ពណ៌​ស​-​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ : ៣B – ៩៦៦៣ ស៊េរី​២០០១ បាន​បើកបរ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ មក​សៀមរាប ដល់​ចំណុច​កើតហេតុ បាន​បុក​អ្នក​ថ្មើរជើង​ម្នាក់ ឈ្មោះ ឈន់ ពៅ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ដែល​បាន​ដើរ​ឆ្លងកាត់​ផ្លូវ​ពី​ត្បូង​ទៅ​ជើង ហើយ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់​ពី​កន្លែង​ឈប់​ចត​រថយន្ត។​

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ ,មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្ចាស់ និង​ប្រជា​ការពារ បាន​ចុះ​ធ្វើការ​វាស់វែង និង​បញ្ជូន​រថយន្ត​មកកាន់​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី ព្រមទាំង​បាន​ប្រគល់​សាកសព​ជនរងគ្រោះ ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ដោយ ​៖ ​កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114