ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​មានជ័យ​ នាំយក​អំណោយ​ផ្តល់​ដល់​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ចំនួន​៦០​នាក់​

​ភ្នំពេញ ៖ លោក​ពេជ្រ កែវ​មុនី អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ លោក​ឡុង ង៉ែត និង​លោក​មា សុភាព អភិបាលរងខណ្ឌ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែសីហា​នេះ​ បាន​ជួប​សំណេះសំណាល​និង​ផ្តល់​អំណោយ​ដល់​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ចំនួន​៦០​នាក់​។​

​លោក​ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍ថា ​ការ​ផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ទាំង​៦០​នាក់​ គឺ​ លោក​អភិបាល ​បាន​ធ្វើ​ឡើងជា​រៀងរាល់​ខែ​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​ដែល​ខិតខំ​បំពេញការងារ​ជូន​សាលា​ខណ្ឌ​ ដោយ​ពុំ​គិត​នឿយហត់​នោះ​ឡើយ​។​

​លោក​អភិបាលខណ្ឌ​បាន​បន្តថា​ រាល់ថ្ងៃ​នេះ​ កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​បានរួម​ចំណែក​ក្នុង​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ដោយ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​។​ទន្ទឹម​និង​នេះ​បងប្អូន​ប្រជា​ការពារ​បាន​ចុះ​ធ្វើ​អនាម័យ​តាម​ដងផ្លូវ​មិនដែល​ទំនេរ​ខ្លួន​ឡើយ​។​ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បង​ប្អូន​នេះ​ហើយ​ ទើប​លោក​អភិបាល​រាជធានី​ភ្នំពេញ​ និង​លោក​អភិបាលខណ្ឌ​មានជ័យ​ បាន​ផ្តល់​អំណោយ​ដល់​បងប្អូន​ប្រជា​ការពារ​សាលា​ខណ្ឌ​ចំនួន​៥០​នាក់ ​រួម​ទាំង​កម្មករ​កាប់​ស្មៅ​នៅ​ផ្លូវ​៦០​ម៉ែត្រ​ ដោយ​ម្នាក់ៗ​ ទទួល​បាន​អង្ករ​មួយ​បាវ​ជា​អំណោយ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ និង​អំណោយ​របស់​លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ទឹកក្រូច​១​កេស​ និង​ថវិកា​៥០,០០០​រៀល​ទៀតផង​៕

ដោយ ៖ ​ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114