ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ចេញ​ដីកា​រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ក្នុងប្រទេស ហ្គី​ប្រា​ល់តា

ក្រសួងយុត្តិធម៌​អាមេរិក​បានចេញ​ដីកា​មួយ​កាលពី​ថ្ងៃ​សុក្រ​សម្រាប់​ការ​រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ឈ្មោះ Grace 1, មួយថ្ងៃ​បន្ទាប់ពី​ចៅក្រម​ហ្គី​ប្រា​ល់តា​បានអនុញ្ញាត​ឲ្យ​ដោះលែង​នាវា​នេះ​។​

​ក្រសួងយុត្តិធម៌​បាន​ចោទប្រកាន់ថា នាវា​នេះ​គឺជា​ផ្នែក​មួយ​នៃ​គ្រោងការណ៍​ដើម្បី​ចូលទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​ដើម្បី​គាំទ្រ​ការដឹកជញ្ជូន​ខុសច្បាប់​ទៅ​ប្រទេស​ស៊ី​រី​ពី​ប្រទេស​អ៊ីរ៉ង់​ដោយ​អង្គភាព​ឆ្មាំ​បដិវត្ត​ឥស្លាម​ដែល​សហរដ្ឋអាមេរិក​ចាត់​ទុកជា​អង្គការ​ភេរវកម្ម​បរទេស​។​

​ដីកា​នេះ​បាន​និយាយថា នាវា​ដែល​នៅតែ​ចត​ក្នុង​ទឹកដី​មេ​ឌី​ទែ​រ៉ា​ណេ​របស់​អង់គ្លេស​មួយគ្រឿង​នេះ​និង​ប្រេង​ទាំងអស់​នៅលើ​នាវា​នេះ​គឺជា​ប្រធានបទ​ដែល​ត្រូវ​ដកហូត​ដោយ​ផ្អែកលើ​ការរំលោភបំពាន​នៃ​ច្បាប់​អំណាច​សេដ្ឋកិច្ច​បន្ទាន់​អន្តរជាតិ​ក៏ដូចជា​ការបន្លំ​ធនាគារ ការលាង​លុយកខ្វក់​និង​លក្ខន្តិកៈ​ភេរវកម្ម​ផងដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មិនទាន់មាន​សេចក្តីថ្លែងការណ៍​ណាមួយ​ភ្លាមៗ​ពី​ចក្រភព​អង់គ្លេស​ឬ​ហ្គី​ប្រា​ល់តា​ទេ​ថា​តើ​ពួកគេ​នឹងធ្វើ​សកម្មភាព​តាម​ដីកា​នេះដែរ​ឬ​អត់​ខណៈ​អ៊ីរ៉ង់​និយាយថា ខ្លួន​កំពុង​បញ្ជូន​នាវិក​ថ្មី​ទៅ​មើល​នាវា​ដឹក​ប្រេង​នេះ​និង​ប្រេង​ចំនួន​២.១​លាន​បារ៉ែល​របស់ខ្លួន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចៅក្រម​ហ្គី​ប្រា​ល់តា​បាន​បញ្ជា​ឲ្យ​ដោះលែង​នាវា Grace 1 ពោលគឺ​ប្រាំមួយ​សប្តាហ៍​បន្ទាប់ពី​នាវា​នេះ​ត្រូវបាន​បង្ខាំង​ទុក​ក្រោម​ការសង្ស័យ​ពីបទ​រំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ​ស្តីពី​ប្រទេស​ស៊ី​រី​ដែល​គេ​អះអាងថា​ប្រេង​ឆៅ​ទាំងនេះ​កំពុង​ដឹក​ទៅ​ទីនោះ​។​

​ចៅក្រម​បាន​ច្រានចោល​វិធានការណ៍​ផ្លូវច្បាប់​នៅ​នាទីចុងក្រោយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ដែល​ទាមទារ​ឲ្យ​នាវា​នេះ​ត្រូវ​បង្ខាំង​ទុកជា​បន្តទៀត​។​

​ការ​រឹបអូស​កាលពី​ថ្ងៃទី​៤​ខែកក្កដា​បានកើត​ឡើង​ចំពេល​មាន​ភាព​តានតឹង​ខ្ពស់​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​បន្ទាប់ពី​មានការ​វាយប្រហារ​រប​ស់​អ៊ីរ៉ង់​ជាច្រើនលើក​ទៅលើ​នាវា​ដឹក​ប្រេង​តូចៗ​។​

​បន្ទាប់ពី​មានការ​ឃាត់ទុក​នាវា Grace 1 នៅ​ថ្ងៃទី​១៩​ខែកក្កដា ប្រទេស​អ៊ីរ៉ង់​បាន​រឹបអូស​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស​ឈ្មោះ Stena Impero ក្នុង​ច្រក​សមុទ្រ Hormuz​។​

​ទីក្រុង​តេ​អេ​រ៉ង់​បាន​និយាយថា នាវា​នេះ​រំលោភច្បាប់​សមុទ្រ​អន្តរជាតិ​ប៉ុន្តែ​ទង្វើ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជាការ​សងសឹក​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114