ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump សរសើរ​ការ​រីកចម្រើន​លើ​កិច្ចពិភាក្សា​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​អា​ហ្វ​ហ្គា​នី​ស្ថាន

កាលពី​ថ្ងៃ​សុក្រ សេត​វិមាន​បានបង្ហាញ​សញ្ញា​រីកចម្រើន​ក្នុង​ការរៀបចំ​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ក្រុម​តា​លី​បង់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​និយាយថា កិច្ចពិភាក្សា​រវាង​ប្រធានាធិបតី President Donald និង​ទីប្រឹក្សា​កំពូល​បាន​ដំណើរការ​យ៉ាង​ល្អ​។​

​សេត​វិមាន​បាន​និយាយថា នៅ​ទីលាន​វាយ​កូន​ហ្គោល Bedminster របស់គាត់​ក្នុង​រដ្ឋ New Jersey, លោក Trump បាន​ជួប​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រួមមាន​រដ្ឋមន្ត្រី​ការពារជាតិ​លោក Mark Esper, រដ្ឋមន្ត្រីការបរទេស​លោក Mike Pompeo និង​ប្រធាន​អគ្គសេនាធិការ​ចម្រុះ​លោក Joseph Dunford ។​

​ក៏មាន​វត្តមាន​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton និង​ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចពិភាក្សា​ជាមួយ​ក្រុម​តា​លី​បង់​លោក Zalmay Khalilzad ផងដែរ​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោក Hogan Gidley បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការពិភាក្សា​គឺ​ផ្តោត​ជុំវិញ​ការចរចា​ដែល​កំពុង​បន្ត​របស់​យើង​និង​កិច្ចព្រមព្រៀង​សន្តិភាព​និង​ផ្សះផ្សា​ជាមួយ​ក្រុម​តា​លី​បង់​និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​។ កិច្ចប្រជុំ​នេះ​ដំណើរការបាន​យ៉ាង​ល្អ​ហើយ​ការចរចា​កំពុងដំណើរការ​”​។​

​លោក Trump បាន​បន្ថែម​នៅលើ​បណ្តាញ​សង្គម Twitter ថា “​កិច្ចប្រជុំ​ដ៏​ល្អ​មួយ​ស្តីពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទើបតែ​បញ្ចប់​។ អ្នក​នៅ​ខាង​ប្រឆាំង​នៃ​សង្គ្រាម​១៩​ឆ្នាំនេះ​និង​ពួកយើង​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​ប្រសិនបើ​អាចធ្វើ​ទៅបាន​!”​។​

​មានការ​រំពឹងទុក​កាន់តែខ្លាំង​ឡើង​សម្រាប់​កិច្ចព្រមព្រៀង​មួយ​ដែល​ក្នុងនោះ​សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​ដក​ទាហាន​រប​ស់​ខ្លួន​ចំនួន​១៤,០០០​នាក់​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ទាប់ពី​សង្គ្រាម​រយៈពេល​ពីរ​ទសវត្សរ៍​ដែល​បានប្រែក្លាយ​ទៅជា​ភាពជាប់គាំង​។​

​ទីក្រុង​វ៉ាស៊ីនតោន​មានបំណង​បញ្ចប់​ការចូលរួម​របស់ខ្លួន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​នៅ​ទីនោះ​ខ្លួន​បាន​ចំណាយ​ថវិកា​អស់​ជាង​១​ពាន់​ពាន់​លាន​ដុល្លារ​ហើយ​លោក Trump បាន​និយាយ​ចាប់តាំងពី​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ថា លោក​ចង់​ឲ្យ​កងទ័ព​ចាកចេញ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114